ក្តៅៗ ! បុរសម្នាក់បានបង្ហោះសារឌឺដងដាក់ ខេម ថា”ទួរស័ព្ទខ្ញុំលុបអស់ហើយ បើមានចម្រៀង អាខេមទៀតសូមអោយខ្ញុំងាប់ទៅចុះ!”ក្រោយផ្ទុះរឿងទំនាស់គ្នារវាងពលករខ្មែរនៅកូរ៉េ…

កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។

លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖“ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករនិងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរហូតមានការប្តឹងផ្តល់គ្នា។

យ៉ាង​ណាមិញ​កាលពីថ្មីៗនេះ មានគណនីហ្វេសបុកមួយដែលមានឈ្មោះថា ដំបង វៃឆ្កែ បានបង្ហោះរូបលោកខេម ហើយថែមទាំងបានសរសេររៀបរាប់ថា ទួរស័ព្ទខ្ញុំលុបអស់ហើយ បើមានចម្រៀងអាខេមទៀតសូមអោយខ្ញុំងាប់ទៅចុះ!





%d bloggers like this: