ពេញចិត្តណាស់! លោក ខេម បានបង្ហោះសារមួយឃ្លាយ៉ាងខ្លី តែបង្កប់ដោយអត្ថន័យក្រោយផ្ទុះរឿងទំនាស់គ្នារវាងពលករខ្មែរនៅកូរ៉េ…

កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។

លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖“ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករនិងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរហូតមានការប្តឹងផ្តល់គ្នា។

យ៉ាង​ណាមិញ​លោក​ ខេម​ តារា​ចម្រៀង​ដ៏ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ និងមាន​វត្តមាន​ក្នុង​ហេតុការណ៍​នេះ​ដែរ​ ក៏បាន​មានការ​លេីកឡេីង​យ៉ាង​ខ្លី​ តែមាន​អត្ថន័យ​ជ្រាលជ្រៅ​ថា៖​ «អត់​អី​ទេ យើង​ជា​ខ្មែរ​ដូច​គ្នា​ទេ សូម​ព្រះប្រ​ទាន​ពរ»។ ក្នុង​ន័យ​នេះ​ដែរ​ បានធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ មានការ​ពេញចិត្ត​ជាខ្លាំង​ដែល​ក្នុង​នាម​ជាកូនខ្មែរ​ដូចគ្នា​ មានការ​យោគយល់​និង​អធ្យាស្រ័យ​ឲ្យ​គ្នា​បែបនេះ។
















%d bloggers like this: