និយាយត្រូវidol ! កញ្ញា ពេជ្រ សូលីកា បានបង្ហោះសារយ៉ាងចាក់ដោតក្រោយពលករខ្មែរធ្វើការនៅកូរ៉េ បានដៀលពូជសាសន៍ខ្លួនឯងថា…

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េដោយថែមទាំងមានការតិះដៀលថា

ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖“ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។

ទន្ទឹម​នឹង​ហេតុការណ៍​ដ៏​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​ដែរ​កញ្ញា​ ពេជ្រ​ ស៊ូលី​កា​ ក៏បានមានការ​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖​ មុននឹងអ្នកដៀលថា ពូជខ្មែរយ៉ាប់ ពូជខ្មែរមិនថ្លៃថ្នូរ ពូជខ្មែរថោកទាប តើពេលហ្នឹងអ្នកមានសួរខ្លួនឯងទេថា​ កំពុងនឹងនិយាយភាសាជាតិអ្វីចេញមក? សូមអ្នកកុំប្រើភាសាជាតិខ្មែរ​យកមកនិយាយ វាប្រៀបដូចជាអ្នកកំពុងតែដៀលខ្លួនឯងដែរអញ្ចឹង​ បើអ្នកអស្ចារ្យ សូមកុំប្រើភាសាជាតិខ្ញុំ មកដៀលជាតិខ្ញុំ​ ដរាបណាអ្នកមានឈាមជ័រជាខ្មែរដែរ។



















%d bloggers like this: