ក្តៅៗ! ពេលនេះពលករកូរ៉េ បានចេញមុខបកស្រាយរឿងដែលថាលោកដៀលពូជសាសន៍ខ្លួនឯងហើយ…(មានវីដេអូ)

កាលពីព្រឹកមិញនេះ ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​បានមានការ​ផ្ទុះ​កក្រើក​យ៉ាង​ខ្លាំង​តែម្ដង​ ទាក់ទង​នឹង​ហេតុការណ៍​ដែល​យុវជនខ្មែរ​ជា​ពលករ​ប្រទេស​កូរ៉េ​មួយ​ក្រុម​បាន​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ដោយ​ដឹកនាំ​ដោយ​លោក​ ហេង​ ឡុង​ និង​លោក​ឧកញ៉ា​ឡេង​ ណាវ៉ាត្រា​ នៅឯព្រលានយន្តហោះប្រទេសម៉ាឡេស៊ី​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​ ដេីម្បី​ប្រគុំតន្ត្រីអចលនៈទ្រព្យដ៏ធំ​ដែលនឹង​ប្រារព្ធ​ធ្វើ​ឡើង​នាថ្ងៃ​ទី​១៣​ស្អែក​នេះ​។

ដោយឡែក​កាលពី​ព្រឹកមិញ​នេះ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ Bun Hoeun Sanh​ ដែលជា​អ្នកថតរូប​ក្នុង​ទិដ្ឋភាព​ខាង​លើ​​ បានមានការ​រៀបរាប់​ពី​ដំណើរ​រឿង​ឲ្យ​ដឹងថា​៖ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹកតាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅព្រលានយន្តម៉ាឡេស៊ី កូឡាឡាំពួរួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េដូចទៅនឹងក្រុមតារាមួយក្រុមរួមទាំង​ឧកញ៉ា​ម្នាក់ផងដែរ​ ដែលនៅក្នុងក្រុមជាមួយតារានោះ។

មកដល់ព្រលានយន្តហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារដើរយ៉ាងស្ងៀមស្ងាត់និងមានរបៀបរបប ចំណែកក្រុមតារានិង​ឧកញ៉ា​នោះ ដើរបណ្តើរចាក់បាស់រាំបណ្តើរមិនថាក្រៅជណ្តើរយន្ត លើជណ្តើរយន្តក្នុងព្រលានយន្តម៉ាឡេស៊ី ចាក់បាស់តម្លង់និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពីយប់មិញ គឺក្រុមតារានោះចាក់បាស់រាំច្រៀងនៅកន្លែងផ្លូវដើរនិងជាកន្លែងដែលគេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។

សកម្មភាពរាំច្រៀង តួយ៉ាងនៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះ រួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។ វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅតែខ្ញុំគ្រាន់តែចង់ប្រាប់ថាពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាពវាលោតមកវាយខ្ញុំ។

ក្នុងវីដេនេះខ្ញុំបានកាត់តដូរប្លង់ពី​Camera​សមាជិកខ្ញុំ ត្រង់កន្លែង​ ឡេង ណាវ៉ាត់ត្រា​ វាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរស័ព្ទ»។យ៉ាង​ណាមិញ​​ នៅមុន​នេះ​បន្តិច​ គណនី​ហ្វេសប៊ុក​ខាងលើ​នេះ​ ក៏បានចេញមុខ​ធ្វើ​ការ​ឡាយ​ជាវីដេអូ​ក្នុង​គោលបំណង​បកស្រាយ​ ដែលមានចំនួនបីចំនុច​ដូចជា​៖​ ទី១ខ្ញុំដៀលពូជខ្មែរ ទី២ខ្ញុំលួចថត​ទី៣ប្តឹង។

កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដែល​ការ​បកស្រាយ​​ដូចតទៅ​។ គូសបញ្ជាក់​ដែរថា​យោងតាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ ដែលកាលពីរសៀលថ្ងៃមិញនេះ​បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ពួកយេីងជាជនរងគ្រោះ​បានដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ ដោយគ្មានការអនុញ្ញាត​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ។










%d bloggers like this: