ក្តៅៗ! អ្នកនាង ចន ចាន់លក្ខិណា ស្រាប់តែបង្ហោះសារមួយ យ៉ាងចាក់ដោតភ្លាមៗថាតាម គំនិតខ្ញុំបុគ្គលដែលថតក្រុមការងារបស់ខ្ញុំគាត់បានបំពាន៣ករណីគឺ…

(ភ្នំពេញ)៖ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវដ៌កក្រើកបណ្តាញសង្គម ដោយតាមរយៈគេហទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការអះអាងយ៉ាងដូច្នេះថា៖ព្រឹកមិញ នៅព្រលានយន្តហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុមបានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។

បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ។ ទាក់ទងចំពោះករណីខាងលើនេះ ក៏មានអ្នកបញ្ចេញមតិម្នាក់ ដែលបានអះអាងថាខ្លួន បានឃើញហេតុការណ៏ខាងលើនេះបានលើកឡើងថា៖ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ។

ប៉ុន្ដែបើយើងក្រឡែកទៅមើល លើវីដេអូវិញគឺយើងសង្កេតឃើញថាក្រុមបុរសខ្មែរ ប៉ុន្មាននាក់នោះ គឺបានថតសក ម្មភាពរបស់ក្រុមលោកឧកញ៉ាឡេង ណា វ៉ាត្រា ដែលមើលទៅដូចជាបង្ហាញចេនារករឿងគេមុនដូច្នេះ។

យ៉ាងណាមិញទាក់ទងចំពោះរឿងខាងលើនេះ ដោយនៅក្នុងខណៈពេលមុននេះបន្ដិចយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហោះសារយ៉ាងខ្លីថា៖ យុត្តិធម៌ត្រូវតែមាន ដាំផ្លែអ្វីបានផ្លែហ្នឹងច្បាប់នឹងការពារយេីង ដោះស្រាយផ្លូវច្បាប់នៅកម្ពុជា៕

ប្រសិនបើករណីមានផលប៉ះពាល់សិទ្ធិភ្ញៀវ ក្នុងព្រលានយន្តហោះគឺប្រាកដជាសមត្ថកិច្ច សន្តិសុខ និងអ្នកគ្រប់គ្រង ក្នុងព្រលានយន្តហោះផ្ទាល់ និង ធ្វើការណែនាំ ព្រមទាំងអោយបញ្ឈប់នូវសកម្មភាព រាំ និងថតជាក់ជាមិនខានឡើយ។ ចំណែក អ្នកដែល ថតសកម្មភាពការរាំគឺជាការ រំលោភសិទ្ធិ បុគ្គល លើទីសាធារណៈព្រមទាំង និយាយក្នុងពេលថតដោយបានប្រើប្រាស់ពាក្យសម្តីយ៉ាងធ្ងន់ធ្ងរធ្វើអោយប៉ះពាល់ដល់ កិត្តិយស ប្រទេសជាតិ គោរម្យងារឧកញ៉ា ព្រមទាំងសិល្បករទៀតផង។ តែពួកគាត់មិនបានយល់ពីច្បាប់ដោយគាត់បានប្រព្រឹត្តជាក់ស្តែងនោះទេគឺ ថតដោយគ្មានការអនុញ្ញាតពីបុគ្គលមានន័យថាគាត់បានបំពានលើសិទ្ធិឯកជនរួចទៅហើយ។

មួយវិញទៀត ថតបណ្តើរនិយាយបណ្តើរដោយប្រើពាក្យមិនសមរម្យ ដោយគាត់មិនបានយល់ពាក្យថា(អ្នកសិល្បៈ អ្នកសិល្បៈគឺការសម្តែង ការច្រៀង ការរាំ ឬការសម្តែងដោយមានការរៀបចំមានឈុតឆាកហើយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ឬតាមកញ្ចក់ទូរទស្សន៍ ជាដើម។ តែសកម្មភាពក្នុងព្រលានយន្តហោះនេះមិនពាក់ព័ន្ធនឹងសិល្បៈឡើយ ដោយធាតុពិតអ្នកដែលរាំនោះគឺជាជនសាមញ្ញធម្មតា ហើយបែរជាគាត់មិនច្បាស់លាស់ថាបុគ្គលដែលរាំជាអ្នកណា និង មិនស្គាល់ពីបុគ្គលសិល្បៈហើយគាត់យកមកបរិយាយលាបពណ៌បំភ្លើសបំពានលើអ្នកសិល្បៈជារួម។ ហើយសកម្មភាពនេះគឺជាសិទ្ធិរបស់បុគ្គលមួយក្រុមដែលបង្កើតឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយនិងបង្កើននូវចំណងមិត្តភាពរវាងគ្នា និងគ្នាក្នុងក្រុមដោយមិនប៉ះពាល់លើសិទ្ធិបុគ្គលណាមួយក្នុងព្រលានយន្តហោះឡើយ។

តាមគំនិតខ្ញុំបុគ្គលដែលថតក្រុមការងារបស់ខ្ញុំគាត់បានបំពាន៣ករណី:
១.រំលោភលើអភ័យឯកសិទ្ធិបុគ្គលលើទីសារធាណៈ (ថតដោយគ្មានការអនុញ្ញាតពីសាមីខ្លួន)
២.ការនិយាយប្រមាថ មាក់ងាយដល់ជាតិសាសន៍ជាសាធារណៈ
៣.ការជេរប្រមាថសិល្បករខ្មែរដោយគ្មានមូលដ្ឋានច្បាស់លាស់ បើមានអ្វីខុសឆ្គងសូមអាធ្យាស្រ័យដោយក្តីអនុគ្រោះ៕




%d bloggers like this: