ពិតជាអាសូរណាស់ ! បុរសម្នាក់ទៀតហើយបានស្លាប់ រថយន្តដឹកដីបានបុកប៉ះជាមួយអ្នកថ្មើរជើង….

ស្រុកព្រៃនប់-មនុស្សម្នាក់ទៀតហើយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកប៉ះជាមួយអ្នកថ្មើរជើងវេលាម៉ោងជាង៣រសៀលថ្ងៃទី១២កញ្ញា២០១៩ នៅភូមិបឹងវែង,ឃុំវាលរេញ,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ។ លើផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨០~១៨១។ នគរបាលប្រាប់ថាជនរងគ្រោះឈ្មោះ ផូ ឌីណា ភេទប្រុសអាយុ៣៧ឆ្នាំ គ្មានមុខរបរច្បាស់លាស់មានទីលំនៅភូមិបឹងវែងឃុំវាលរេញ,ស្រុកព្រៃនប់ខេត្តព្រះសីហនុ។


ត្រូវរថយន្តបុកកិនពីលើពេលរត់ឆ្លងផ្លូវចំពីមុខរថយន្តបណ្តាលអោយស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តដឹកដី០១គ្រឿងនោះគ្មានពាក់ផ្លាកលេខ បើកបរទិសដៅភ្នំពេញ-ព្រះសីហនុក្រោយកើតហេតុអ្នកបើកបរទុករថយន្តចោលហើយចុះរត់គេចខ្លួន(នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ)។ វត្ថុតាងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ហើយការដោះស្រាយសមត្ថកិច្ចកំពុងបន្តតាមនិតិវិធី៕


%d bloggers like this: