បើគាំទ្រជួយស៊ែរម្នាក់មួយផង ! លោក តាន់​ គីមសួរ និយាយថា​(ដាច់ខាត) ត្រូវតែចាប់បុរសម្ចាស់វីដេអូដែល​ជេដៀលប្រមាថខ្មែរដល់ពូជមកទទួលទោសដូចចំប៉ីខ្មៅ…..

កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ីក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖“ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។




ស្របពេលដែលរឿងជម្លោះរវាងក្រុមសិល្បករនិងយុវជនមួយក្រុមដែលលួចថតសកម្មភាពគេយកបង្ហោះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរហូតមានការប្តឹងផ្តល់គ្នា។លោកតាន់ គីមសួរក៏បានបញ្ចេញយោបល់ចំពោះរឿងនេះដូចគ្នាដោយលោកបាននិយាយថា៖«បើមិនចាប់បុគ្គលដែលជេរប្រមាថពូជខ្មែរទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ទេវាហាក់ដូចជាអយុត្តិធម៌ចំពោះចំប៉ីខ្មៅពេក។ បងឡុងនិងអ្នករាល់គ្នាមានសិទ្ធលើកលែងទោសឲ្យបុគ្គលទាំងនោះបានតែច្បាប់មិនអាចលំអៀងបានទេ»។ និយាយរំលឹកដល់ចំប៉ីខ្មៅបែបនេះ បងប្អូននៅចាំគាត់បានដែរទេ?ចំប៉ីខ្មៅគឺជាយុវជនមួយរូបដែលមានឈ្មោះពិតថា(យិន ហេង)ត្រូវបានចៅក្រមពេជ្រ វិជ្ជាធរបង្គាប់ឲ្យអនុរក្ស​គុក​ព្រៃ​ស​នាំ​ខ្លួន​ចំប៉ីខ្មៅមកសាកសួរឡើងវិញនៅ​សាលាដំបូង​រាជធានី​ភ្នំពេញជុំវិញករណី“ញុះញង់​ឲ្យ​មានការ​រើសអើង”។ យិន ហេងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៩ក្រោយពីបុគ្គលរូបនេះបានបង្ហាញការខឹងសម្បារនិងជេរប្រមាថដល់ជាតិសាសន៍ខ្មែរថាជាពូជបាត់ដីបន្ទាប់ពីត្រូវជនមិនស្គាល់មុខបានខោកក្បាលនៅតាមសាធារណៈ៕









%d bloggers like this: