សាច់ពិសេសនៅស្វាយរៀងល្បីណាស់ ! ក្រោមផ្សែងហុយៗនៃចង្ក្រានអាំងសាច់សុនខ មើលមួយភ្លែតស្មានថាជាសាច់គោអាំង….

ស្វាយរៀងៈ ក្រោមផ្សែងហុយៗនៃចង្ក្រានអាំងសាច់សុនខ(សាច់ឆ្កែអាំង)នោះមើលមួយភ្លែតស្មានថាជាសាច់គោអាំងតែការតាមពិតជាសាច់ពិសេសទេហើយជារាងរាល់ថ្ងៃចាប់ពីម៉ោង៣រសៀល គេសង្កេតឃើញមានភ្ញៀវជាពិសេសអ្នកដែលចូលចិត្ត​បរិភោគសាច់សុនខ(សត្វឆ្កែ)តែងតែមកចូលទិញខ្ចប់ដាក់ប្រអប់យកទៅផ្ទះឬអង្គុយហូបនៅកន្លែងលក់តែម្តង។
បើតាមលោក កុយ ជាអ្នកលក់សាច់សុនខអាំងបានប្រាប់អោយដឹងថារូបគាត់និងប្រពន្ធរបស់គាត់បានចាប់យកមុខរបរលក់សាច់សុនខអាំងបង្វិលនេះអស់រយៈពេលជាង៣ឆ្នាំមកហើយក្នុងរបរលក់សាច់ពិសេសមួយនេះមានអ្នកចូលចិត្តហូបយ៉ាងច្រើនផងដែរដែលធ្វើអោយមុខរបរមួយនេះ​កាក់កបល្អប្រសើរជីវភាព។


លោកបានបន្តអោយសារព័ត៌មានយើងដឹងទៀតថាក្នុងមួយថ្ងៃគាត់លក់អស់មួយក្បាលបើគិតពីទម្ងន់១០គីឡូជាងហើយសត្វសុនខ(សត្វឆ្កែ)គាត់យកធ្វើបាន២មុខដោយខ្លួនទាំងមូលយកទៅបង្វិលអាំងពណ៌ឡើងក្រហមដូចគោអាំងឬជ្រូកខ្វៃចំណែកគ្រឿងក្នុងនិងក្បាលយកធ្វើជាសម្លរដែលមានបន្លែផ្គប់ច្រលក់ទឹកប្រហុក។ លោក កុយ បានបន្ថែមទៀតថាការលក់សាច់ពិសេសនេះមានការធ្លាក់ចុះជាងឆ្នាំមុនៗដែលមួយថ្ងៃៗអាចលក់អស់២ក្បាលតែឥឡូវលក់បានតែមួយក្បាលហើយក្នុងមួយប្រអប់ឬមួយចានមានតម្លៃ១ម៉ឺនរៀលតែបើកុម្មង់យកគ្រឿងល្អៗអាចថ្លៃជាងនេះបន្តិចហើយភ្ញៀវអ្នកមកទិញមានទាំងខ្ចប់យកទៅផ្ទះនិងមានទាំងហូបនៅកន្លែងផងដែរ៕


%d bloggers like this: