រឿងកាន់តែវែងឆ្ងាយហើយ ! ពេលនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រានិងលោក ហេង ឡុង បានសម្រេចដាក់ពាក្យបណ្តឹងទៅក្រុមបង្កដែលបានលួចថតវីដេអូ​នៅប៉ុស្តិ៍ប៉ូលីសនៃប្រទេសកូរ៉េរួចរាល់ហេីយ

បងប្អូនខ្លះបានជ្រាបហើយកាលពីប៉ុន្មានថ្ងៃមុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីបុរី ឡេង ណាវ៉ាត្រាដ៏ធំមួយនៅឯប្រទេសកូរ៉េខាងត្បូងដោយលោកឧកញ៉ាផ្ទាល់បានអញ្ចើញតារាចម្រៀងល្បីជាច្រើនរូបនិងពិធីករកំពូលៗនៅក្នុងប្រទេសកម្ពុជាយើងដើម្បីធ្វើឲ្យព្រឹត្តការណ៏មួយនេះកក្រើតតែម្ដងដោយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការអញ្ចើញទៅផ្ទាល់ផងដែរ។កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ី ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករសិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថាក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖ “ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុមបានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀតខ្ញុំនឹងបញ្ចេញវីដេអូនេះ”។



ប៉ុន្តែមុនការបង្ហោះបញ្ហានេះបុរសខាងលើបានបង្ហោះវីដេអូដែលខ្លួនបានថតក្រុមអ្នកសិល្បៈថែមទាំងបានប្រើប្រាសពាក្យសម្តីធ្ងន់ៗជាច្រើនដូចជាពាក្យដៀលថា“ពូជខ្មែរជាពូជមិនថ្លៃថ្នូរ”នៅក្នុងវីដេអូផងដែរតែពេលនេះវីដេអូនោះត្រូវបានបុរសម្ចាស់គណនីលុបចោលបាត់ហើយយ៉ាងណាក៏នៅមានគេទាយយកវីដេអូនោះមកទុកនិងចែករំលែកតគ្នាពេញបណ្តាញនៅឡើយ។ យ៉ាងណាមិញទាក់ទងចំពោះរឿងខាងលើនេះដោយនៅក្នុងខណៈកាលពីប៉ុន្មានម៉ោងមុននេះយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរក៏បានបង្ហោះសារយ៉ាងខ្លីថា៖”យុត្តិធម៌ត្រូវតែមានដាំផ្លែអ្វីបានផ្លែហ្នឹងច្បាប់នឹងការពារយេីងដោះស្រាយផ្លូវច្បាប់នៅកម្ពុជា”។



ទន្ទឹមនឹងនេះដែរ អ្វីដែលជាការទន្ទឹមរង់ចាំនោះ ក្នុងពេលនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រារួមជាមួយលោក ហេង ឡុង បានដាក់ពាក្យបណ្ដឹងហើយដោយ លោក ហេង ឡុង បានបង្ហោះសារនៅលើគណនីយហ្វេសប៊ុករបស់លោកថា៖”ពួកយេីងជាជនរងគ្រោះ​បានដាក់ពាក្យបណ្តឹងទៅក្រុមបង្កដែលបានលួចថតវីដេអូ​ដោយគ្មានការអនុញ្ញាត​និងជេរប្រមាជលេីសិល្បករខ្មែរ​នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ”៕



%d bloggers like this: