សូមជួយស៊ែរបន្តផង ! នេះហើយមុខមាត់បុរសដែលដៀលសុទ្ធតែ “ពូជខ្មែរទៅណាក៏មិនថ្លៃថ្នូរដែរ”….

បងប្អូនខ្លះបានជ្រាបហើយកាលពីប៉ុន្មានថ្ងៃមុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីបុរី ឡេង ណាវ៉ាត្រាដ៏ធំមួយនៅឯប្រទេសកូរ៉េខាងត្បូងដោយលោកឧកញ៉ាផ្ទាល់បានអញ្ចើញតារាចម្រៀងល្បីជាច្រើនរូប និងពិធីករកំពូលៗនៅក្នុងប្រទេសកម្ពុជាយើងដើម្បីធ្វើឲ្យព្រឹត្តការណ៏មួយនេះកក្រើតតែម្ដងដោយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការអញ្ចើញទៅផ្ទាល់ផងដែរ។កាលពីយប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះផ្ទុះរឿងជម្លោះមួយនៅឯប្រលានយន្តហោះប្រទេសម៉ាឡេស៊ី ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករ សិល្បការិនីដែលរាំច្រៀងលេងខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករ សិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃមិនខ្លាចមិនក្រែងចិត្តអ្នកដទៃតែក្រោយមកវីដេអូមួយនោះក៏ត្រូវបានលុបចោលទៅវិញ។


លុះនៅព្រឹកថ្ងៃបន្ទាប់ម្ចាស់គណនីហ្វេសប៊ុកដដែល​បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពយ៉ាងដូច្នេះថា៖ “ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ៉ាមួយក្រុម បានមករករឿងយើងហើយលោកឧកញ៉ាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀតខ្ញុំនឹងបញ្ចេញវីដេអូនេះ”។ ប៉ុន្តែមុនការបង្ហោះបញ្ហានេះបុរសខាងលើបានបង្ហោះវីដេអូដែលខ្លួនបានថតក្រុមអ្នកសិល្បៈថែមទាំងបានប្រើប្រាសពាក្យសម្តីធ្ងន់ៗជាច្រើនដូចជាពាក្យដៀលថា“ពូជខ្មែរជាពូជមិនថ្លៃថ្នូរ”នៅក្នុងវីដេអូផងដែរតែពេលនេះវីដេអូនោះត្រូវបានបុរសម្ចាស់គណនីលុបចោលបាត់ហើយយ៉ាងណាក៏នៅមានគេទាយយកវីដេអូនោះមកទុកនិងចែករំលែកតគ្នាពេញបណ្តាញនៅឡើយ។ជាមួយនឹងបញ្ហានេះផងដែរលោក ហេង ឡុង ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើក៏បានបង្ហោះសារយ៉ាងខ្លីមួយថា៖“យុត្តិធម៌ត្រូវតែមានដាំផ្លែអ្វីបានផ្លែហ្នឹងច្បាប់នឹងការពារយេីងដោះស្រាយផ្លូវច្បាប់នៅកម្ពុជា”។ រូបបួនសន្លឹកខាងក្រោមគឺជាបុរសដែលដៀលជាតិខ្មែរសុទ្ធតែ”ពូជខ្មែរទៅណាក៏មិនថ្លៃថ្នូរដែរ”





%d bloggers like this: