ក្រោយពីផ្ទុះជម្លោះ! អ្នកនាង យក់ ឋិតរដ្ឋាដាក់មួយឃ្លាថា “សំខាន់​យេីងជាជនជាតិខ្មែរដូចគ្នាតាស់ហី ម៉េចចូលចិត្តជាន់ពន្លិចថែមចឹង ហេីយដៀលជនជាតិខ្លួនឯងទៀតលោក”…

ថ្មីៗនេះផ្ទុះជម្លោះមួយនៅឯប្រលានយន្តហោះកូរ៉េ ក្រោយមានបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានថតវីដេអូបង្ហោះពីសកម្មភាពរបស់សិល្បករ សិល្បការិនីដែលរាំច្រៀងលេងនៅព្រលានយន្តហោះម៉ាឡេស៊ី ខណៈពេលកំពុងរង់ចាំការហោះហើរបន្តទៅប្រទេសកូរ៉េ ដោយថែមទាំងមានការតិះដៀលថា ក្រុមសិល្បករសិល្បការិនីទាំងនោះបង្កចលាចលរញ៉េរញ៉ៃ មិនខ្លាចមិនក្រែងចិត្តអ្នកដទៃ។

ដោយជម្លោះនោះខាងគណនីហ្វេសប៊ុកឈ្មោះBun Hoeun Sanh បានធ្វើការចោទប្រកាន់ថាឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងសិល្បករ សិល្បការិនី បានមករករឿងនិងវាយខ្លួននៅព្រលានយន្តហោះថែមទៀតផង។ យ៉ាងណាមិញជាមួយនឹងករណីនេះ តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា សម្តែងក្តីមិនពេញចិត្តចំពោះភាគីដែលបានថតវីដេអូព្រមទាំងដៀលអ្នកសិល្បៈ ដោយអ្នកនាងបានសរសេរយ៉ាងដូច្នេះថា ៖ សំខាន់​យេីងជាជនជាតិខ្មែរដូចគ្នាតាស់ហី ម៉េចចូលចិត្តជាន់ពន្លិចថែមចឹងលោកអេីយលួចថតគេចឹងបេីគេប្តឹងក៏បានដែរ ហេីយដៀលជនជាតិខ្លួនឯងទៀតលោក។

បេីថតជនជាតិផ្សេងក៏គេប្តឹងដែរត្រូវចាំថាថតគេទាល់តែគេអនុញ្ញាតដែរបានអាចមានសិទ្ធិថត។ នេះខ្មែរគ្នាឯងសោះអត់យល់ដល់ចឹង​ មិនគាំទ្រក៏ហីទៅហេីយម៉េចចាំបាច់មកដៀលអ្នកសិល្បៈចឹងលោក​ អ្នកសិល្បៈគ្រប់គ្នាហ្នឹងមិនដល់ពួកលោកមែនបានយាយមកចឹងអី៕





%d bloggers like this: