(មានវីដេអូ) ក្ដៅៗ ! ដឹងមូលហេតុដែលបុរសនោះមានទំនាស់នៅព្រលាន​ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេងឡុងហើយ…

កាលពីប៉ុន្មានថ្ងៃមុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីបុរី ឡេង ណាវ៉ាត្រាដ៏ធំមួយនៅឯប្រទេសកូរ៉េខាងត្បូងដោយលោកឧកញ៉ាផ្ទាល់បានអញ្ចើញតារាចម្រៀងល្បីជាច្រើនរូប និងពិធីករកំពូលៗនៅក្នុងប្រទេសកម្ពុជាយើងដើម្បីធ្វើឲ្យព្រឹត្តការណ៏មួយនេះកក្រើតតែម្ដងដោយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការអញ្ចើញទៅផ្ទាល់ផងដែរ។ ចាក់ស្ដែងកាលពីវេលាមុននេះបន្តិចតាមរយៈគណនីហ្វេសប៊ុក«Bun Hoeun Sanh»បានបង្ហោះវីដេអូពេញព្រមទាំងបានសរសេររៀបរាប់ថា៖«(ពីព្រលានយន្តហោះកូរ៉េពេលព្រឹក)តាមជើងយន្តហោះជាមួយគ្នាខ្ញុំនិងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញទៅប្រលានយន្តម៉ាឡេស៊ី(កូឡាឡាំពួ)រួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េដូចទៅនឹងក្រុមតារាមួយក្រុមរួមទាំងឧកញ្ញាម្នាក់ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។



មកដល់ព្រលានយន្តហោះម៉ាឡេខ្ញុំនឹងក្រុមការងារដើរយ៉ាងស្ងៀមស្ងាត់និងមានរបៀបរបបចំណែកក្រុមតារានិងឧកញ្ញានោះដើរបណ្តើរចាក់បាស់រាំបណ្តើរមិនថាក្រៅជណ្តើរយន្តលើជណ្តើរយន្តក្នុងព្រលានយន្តម៉ាឡេស៊ីចាក់បាស់តម្លង់និងរាំមិនចេះខ្មាស់គេមិនគោរពដល់ភ្ញៀវដទៃទៀត។វីដេអូដែលខ្ញុំថតបានរួចបានបង្ហោះកាលពីយប់មិញគឺក្រុមតារានោះចាក់បាស់រាំច្រៀងនៅកន្លែងផ្លូវដើរនិងជាកន្លែងដែលគេសម្រាករង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។សកម្មភាពរាំច្រៀងតួយ៉ាងនៅកន្លែងព្រលានយន្តហោះជាសកម្មភាពអសីលធម៌មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះតាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះរួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។វីដេអូខាងក្រោមនេះខ្ញុំមិនបកស្រាយទៀតទេចុចមើលទៅតែខ្ញុំគ្រាន់តែចង់ប្រាប់ថាពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹងឡេង ណាវ៉ាត់ត្រាចូលមករកវាយខ្ញុំគ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោលក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាពវាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះខ្ញុំបានកាត់តដូរប្លង់ពីCameraសមាជិកខ្ញុំត្រង់កន្លែងឡេងណាវ៉ាត់ត្រាវាលោតមកវាយហើយគ្នាវាកញ្ឆក់ទូរសព្ទខ្ញុំបិទចោល។»








%d bloggers like this: