រំភើបចិត្តណាស់! លោកដួង វីរៈសិទ្ធជួបឧត្ដមភរិយារបស់ អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុតចំនួន…

តារាចម្រៀងលោកដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងដែលមានសម្លេងស្រទន់ ដោយគ្រប់បទចម្រៀងដែលលោកច្រៀងតែងបំពេរអារម្មណ៍ប្រិយមិត្តឲ្យស្តាប់ និងបណ្តែតអារម្មណ៍ទៅតាមសំនៀងរបស់លោក។ គេតែងសង្កេតឃើញលោក ដួង វីរៈសិទ្ធ គឺតែងច្រៀង Cover បទមរតកដើម ជាពិសេសគឺបទរបស់លោកតា ស៊ីន ស៊ីសាមុត ស្រាប់តែលោកបានធ្វើឲ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើល ដោយលោកបានចូលជួបលោកយាយមួយរូប ដែលត្រូវជាឧត្តមភរិយារបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ព្រមជាមួយថវិការមួយចំនួន។

លោកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា ខ្ញុំពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ដែលបានជួបលោកយាយដែលជាឧត្ដមភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដូចក្តីបំណង។ ទោះភ្នំពេញដីឆ្ងាយពីខេត្តស្ទឹងត្រែងតែទឹកចិត្តនិងការដឹងគុណរបស់ចៅគឺនៅជិតបង្កើយ។ ខ្ញុំបានពាំនាំយកកាដូបន្តិចបន្តួចទៅតាមលទ្ធភាព ចំនួនទឹកប្រាក់២,០០០,០០០រៀល ដែលជាសណ្ដានចិត្តរបស់ចៅ ដោយក្ដីស្រលាញ់ និងគោរពចំពោះលោកយាយ និងក្រុមគ្រួសារ និងជាការដឹងគុណសម្រាប់រាល់បទចម្រៀងដែលចៅបានច្រៀង។

ហើយចៅនិងព្យាយាមជួយលោកយាយបន្ថែមទៀតទៅថ្ងៃមុខទៅតាមលទ្ធភាពដែលចៅមាន។ ហើយចៅនឹងប្រឹងប្រែងនិពន្ធនឹងថែររក្សារចម្រៀងបែបខ្មែរយើងអោយបានល្អនឹងដើម្បីបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតសូមអរគុណ!។ នេះពិតជាក្តីស្រលាញ់ដ៏ធំធេង ពីលោក ដួង វីរៈសិទ្ធ ចំពោះអធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដែលគួរឲ្យយកគំរូតាម៕ ប្រភពៈ mediakhmer




%d bloggers like this: