សូមជួយស៊ែរបន្តផង ! ប្អូនប្រុសពិការភ្នែកដែលទើបតែប្រឡងជាប់បាក់ឌុបដង្ហើយសូមជំនួយពីសប្បុរសជនដើម្បីបានសិក្សានៅមហាវិទ្យាល័យបន្ត….

ក្រោយពីការប្រកាសលទ្ជផលប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះ រួចជាស្រេចហើយហើយក៏មានអ្នកជាប់និងអ្នកធ្លាក់។ បន្ទាប់ពីបានដឹងលទ្ធផលគ្រាប់គ្នាហើយប្អូនៗខ្លះក៏មានបំណងចង់រៀនបន្តនៅសាកលវិទ្យាល័យជាបន្តទៀត។ ដោយឡែកយោងតាមប្រភពគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ Ngor Kimneng បានបង្ហោះសារកាលពីពេលថ្មីៗនេះដោយបានសរសេរថា៖”ជំរាបសួរ! ឈ្មោះ ង៉ោ គឹមណេង ខ្ញុំជាសិស្សនៃវិទ្យាល័យកំពង់ធំ ដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ១៩ សីហា ២០១៩។


បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្មី,ឃុំសាមគ្គី,ស្រុកប្រាសាទបល្ល័ង្ក,ខេត្តកំពង់ធំ។ ខ្ញុំបានទទួលអាហារូបករណ៍សិក្សាដោយឥតបង់ថ្លៃពីក្រសួងអប់រំយុវជននិងកីឡា ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចលើមហាវិទ្យាល័យរដ្ឋបាលសាធារណ:ជំនាញរដ្ឋបាលសាធារណៈ។ ដោយសារតែបញ្ហាជីវភាពបានធ្វើឱ្យខ្ញុំជួបនូវបញ្ហាប្រឈមដូចជា: ១, ទីកន្លែងសម្រាប់ស្នាក់នៅក្នុងកំលុងពេលនៃការសិក្សា ២,ថវិការសម្រាប់ផ្គត់ផ្គង់ទៅលើសម្ភារៈសិក្សា លេខទូរសព្ទរបស់ខ្ញុំ 0882983895/0963222137″។









%d bloggers like this: