ក្ដៅៗ ! ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីប្រកាសមួយ ជុំវិញករណីបេក្ខជនជាច្រើនតវ៉ាចំពោះលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប…..

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នេះ ក្រសួងអប់រំយុជននិងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានជុំវិញករណីបេក្ខជនមួយក្រុមលើកគ្នាតវ៉ាចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩ សីហា ឆ្នាំ២០១៩។


ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំបានពន្យល់លម្អិតអំពីដំណើរការបច្ចេកទេស ទាំង៣ដំណាក់ គឺដំណាក់កាលសំណេរដំណាក់កាលកំណែនិងដំណាក់កាលបូកស្រង់ពិន្ទុដើម្បីធានាបាននូវភាពសុក្រឹត្យ។សូមជម្រាបថានៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញមានបេក្ខជនប្រឡងបាក់ឌុបមួយចំនួនក្រុមបាននាំគ្នាតវ៉ានៅមុខក្រសួងអប់រំចំពោះលទ្ធផលនៃការប្រឡងបាក់ឌុបសម័យប្រឡង១៩សីហា ឆ្នាំ២០១៩៕








%d bloggers like this: