ព្យាយាមគង់បានសម្រេច! ប្អូនប្រុសម្នាក់ពិការជើងនិងពិការដៃមែន តែតស៊ូខិតខំរៀនសូត្ររហូតដល់បានប្រឡងជាប់បាក់ឌុប…

សូមកោតសរសើរ សិស្ស សាន ឡុងកុត គាត់ពិការជើង និងពិការដៃគាត់បានតស៊ូ ខិតខំរៀនសូត្ររហូតដល់បានប្រឡងជាប់បាក់ឌុប ។ យុវជនទាំងអស់ត្រូវយកគាត់ជាគំរូ ផ្នែកការសិក្សា គាត់ពិការរាងកាយ ប៉ុន្តែប្រាជ្ញាមិនពិការទេ ។

ជូនពរគាត់អោយទទួលបានតែជោគជ័យ នេះបើតាមការបង្ហោះរបស់គណនីហ្វ៊េសបុកមួយឈ្មោះ Boun Leangpheng កាលពីម្សិលមិញ។ យុវសិស្ស សាន ឡុងកុត គាត់ជាមនុស្សពិការជើងនិងដៃម្ខាង តែគាំត់បានប្រលងជាប់បាក់ឌុបជាមួយនិទ្ទេសE។

គួរបញ្ជាក់ផងដែលថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានប្រព្រិត្តឡើងនាសម័យប្រលង ថ្ងៃទី១៩សីហា២០១៩ ហើយបានធ្វើការប្រកាសលទ្ធផលកាលពីថ្ងៃទី៩​កញ្ញា២០១៩ កន្លងទៅថ្មីៗនេះ ៕ ប្រភព៖ Boun Leangpheng


%d bloggers like this: