(មានវីដេអូ) ភ្ញាក់ផ្អើល ! ឧកញ៉ា ឡេង ណាវ៉ាត្រានិងលោក ហេងឡុង ត្រូវពលករនៅប្រទេសកូរ៉េម្នាក់ចោទប្រកាន់ថាបានរករឿងខ្លួន ផ្អើលពេញព្រលានយន្តហោះម៉ាឡេស៊ី

កាលពីប៉ុន្មានថ្ងៃមុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីបុរី ឡេង ណាវ៉ាត្រាដ៏ធំមួយនៅឯប្រទេសកូរ៉េខាងត្បូងដោយលោកឧកញ៉ាផ្ទាល់បានអញ្ចើញតារាចម្រៀងល្បីជាច្រើនរូប និងពិធីករកំពូលៗនៅក្នុងប្រទេសកម្ពុជាយើងដើម្បីធ្វើឲ្យព្រឹត្តការណ៏មួយនេះកក្រើតតែម្ដងដោយលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការអញ្ចើញទៅផ្ទាល់ផងដែរ។ជាក់ស្ដែងកាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយសារតែមានការសែរតៗគ្នាជាច្រើនតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Bun Hoeun Sanh បានសរសេររៀបរាប់ថា ព្រឹកមិញនៅព្រលានយន្តហោះប្រទេសកូរ៉េតារានិងឧកញ្ញាមួយក្រុមបានមករករឿងយើងហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។


បន្តិចទៀតខ្ញុំនឹងបញ្ចេញវីដេអូនេះ។ជាមួយគ្នានេះបើតាមការបញ្ចេញមតិពីអ្នកលេងហ្វេសប៊ុកម្នាក់ដែលបានឃើញហេតុការណ៍បានឲ្យដឹងថាជម្លោះនេះគឺបណ្ដាលមកពីក្រុមលោកឧកញ៉ានិងក្រុមតារាទាំងនោះទៅចាក់ភ្លេងរាំរែកនៅក្នុងព្រលានយន្តហោះ។សូមបញ្ជាក់ថាចំពោះព័ត៌មានខាងលើនេះនៅមិនទាន់ច្បាស់ថាជារឿងអ្វីឲ្យប្រាកដនោះទេព្រោះមិនអាចសុំបំភ្លឺពីលោកហេង ឡុង បានឡើយ៕ពត៏មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ។ មានវីដេអូខាងក្រោម៖





%d bloggers like this: