វ័យជ្រេក៏ពិតមែន! តែតារាសម្តែងជើងចាស់ ទេព រិនដារ៉ូ នៅតែមានសុខភាពមាំមួន ថែមទាំងចេះធ្វើការងារផ្ទះទៀត នារីៗណាបានពិតជាសំណាងមិនខាន…

ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើនបានស្គាល់ពី តារាសម្ដែងប្រុសចាស់វស្សាលោក ទេព រិនដារ៉ូ ជាក់ជាមិនខានតាមរយៈការសម្ដែងខ្សែភាពយន្ត ជាច្រើននាពេលកន្លងមកទាំងរឿងដុំនិងរឿងភាគទទួលបានគាំទ្រពីសំណាក់ពុកម៉ែបង ប្អូនខ្លាំងមែនទែន។ ក្នុងនោះផងដែរតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពរូបនេះ ហាក់បីនៅតែមានទីផ្សារសិល្បៈខ្លាំងដដែល មិនចាញ់តារាៗសម្ដែងប្រុសនាពេលបច្ចុប្បន្ននេះឡើយ។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះលោក ទេព រិនដារ៉ូ ក៏បានបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យទស្សនិកជនជាច្រើន លាន់មាត់សរសើរទៅកាន់ខ្លួន មិនតិចនោះទេពីសកម្មភាពធ្វើការងារផ្ទះ មិនចាញ់នារីៗនោះទេ ។

ដោយក្នុងការបង្ហោះនោះដែរលោកបានសរសេថា៖ ទិវាសួស្តីប្រិយមិត្ត ថ្ងៃច័ន្ទដើមទ្រព្យបើអញ្ចឹងមានតែប្រើដៃហើយទាន់មានទឹក ទម្រាំបានសម្រេចចង់ដាច់សរសៃយ៉ង ហើយលោកព្រះជាពិសេសពេលពូតទឹក បើភ្លើងដាច់រហូតបែបនេះមានតែប្រើកំលាំងបាយបែបនេះហើយ ជាពិសេសពេលយប់គេងអត់លក់ទេក្តៅណាស់ព្រះអង្គអើយ អគ្គីសនីឆេះដាច់ៗឥតប្រណីភ្លើងដាច់ទឹកក៏មិនចេញពេលណាទើបបានអគ្គីសនីប្រើធម្មតាវិញ?។

គួររម្លឹកដែលថានេះមិនជាមែនលើកទីមួយនោះទេដែលតារាសម្ដែងប្រុស ក៏មានប្រជាប្រិយភាពរូបនេះតែងតែបង្ហោះពីសកម្មភាពជាប្រចាំថ្ងៃ នាពេលកន្លងមក។






%d bloggers like this: