ប្រុសៗប្រយ័ត្នជួបរឿងដូចគាត់ ! បុរសស្រស់សង្ហារជាពលករម្នាក់ចាញ់បោកស្រីស្អាតម្នាក់អស់លុយជិត២ម៉ឺនដុល្លារ…..

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១កញ្ញា២០១៩ បុរសស្រស់សង្ហារជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់បានរត់មកអោយលោកk01ជួយឡាយស៍ប្រកាសរកនារីរូបស្រស់ម្នាក់ក្រោយពីរូបលោកបានចាញ់បោកនារីរូបនោះអស់ទឹកប្រាក់ជិត២ម៉ឺនដុល្លារដោយសារតែស្គាល់គ្នាតាមរយះហ្វេសបុក។ បុរសដែលចាញ់បោកនារីរូបស្រស់ខាងលើមានឈ្មោះ សែម មករា អាយុ២៨ឆ្នាំ មានទីលំនៅស្រុកក្រគរ,ខេត្តពោធិ៍សាត់ជាពលករទើបមកពីប្រទេសកូរ៉េ។ ចំណែកនារីរូបស្រស់ដែលត្រុវបុរសខាងលើចោទប្រកាន់ថាបោកលុយរបស់ខ្លួននោះមានឈ្មោះ ផេង ស៊ូអាន ជនជាតិចិនកាត់វៀតណាមរស់់នៅម្ដុំផ្សារជំពូរវ័ន្ដ,ខណ្ឌេពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។


ដំណើររឿង៖ ដំបូងឡើយរូបលោកនិងនារីរូបស្រស់នោះបានស្គាល់គ្នាតាមរយះហ្វេសបុក​បន្ទាប់ពីបានស្គាល់គ្នាអស់រយះពេល៦ខែរូបគាត់ទាំងពីរក៍បានឈានដល់ការស្រលាញ់គ្នាក្លាយជាស្នេហាហើយបន្ទាប់មកទៀតនារីរូបស្រស់នោះតែងតែពឹងពាក់ខ្ចីលុយរបស់លោកដោយសារតែលោកបានជឿរទុកចិត្តទៅលើនារីជាសង្សារលោកក៍តែងតែផ្ញើរលុយអោយនាងជាបន្តរបន្ទាប់រាល់ពេលនាងត្រូវការមិនថានាងត្រូវការលុយរកប្រកបរបររកស៊ីលុយទិញគ្រឿងអល័ង្ការបង់រំលោះផ្ទះនិងតម្រូវការផ្សេងៗទៀតនោះទេសរុបទាំងអស់អស់ចំនួន៣៦ដងសរុបជាទឹកប្រាក់ជិត២ម៉ឺនដុល្លារនិងទូរស័ព្ទស៊េរីទំនើប១គ្រឿងទៀត។ មិនតែប៉ុណ្ណោះពួកគេទាងពីរបានសន្យានឹងគ្នាថានឹងភ្ជាប់ពាក្យក្រោយពេលដែលភាគីខាងប្រុសត្រលប់មកពីប្រទេសកូរ៉េរវិញ ដោយពួកគេទាំងពីរនាក់បានស្រលាញ់គ្នាមកពេលពេលនេះអស់រយះពេល១ឆ្នាំ២ខែហើយ។ តែនៅពេលដែលលោក សែម មករា ត្រលប់មកពីកូរ៉េវិញលោកក៍បានឆាតទំនាក់ទំនងទៅនារីរូបនោះតែនាងហាក់មានការប្រែប្រួលដោយពុំសូវនិយាយស្ដីដូចពីមុនហើយបានបិតហ្វេសបុករបស់ខ្លួនចោលអស់ចំនួន៣ទៅ៤អាខោនទើបលោក សែម មករា ដឹងថាលោកបានចាញ់បោកនារីរូបនោះ។ ប៉ុន្ដែទោះជាយ៉ាងណានេះគ្រាន់តែជាព័ត៌មានទទួលបានពីភាគីខាងបុរសតែប៉ុណ្ណោះ,ដូច្នេះរឿងនេះជាការពិតឬយ៉ាងណាសូមអោយភាគីនារីរូបស្រស់ខាងលើចេញមុខធ្វើការបកស្រាយផង ដើម្បីអោយដឹងការពិតទាំងអស់គ្នា។ ជាចុងក្រោយលោក សែម មករា ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឬសមត្ថកិច្ចណាដែលបានរកឃើញនារីរូបខាងដូចក្នុងរូបថតសូមទំនាក់ទំនងទៅកាន់គាត់បានរយះលោកK01តាមទូរស័ព្ទលេខ០៩៦៧៤​៦៦៦៦៦ រូបលោកនឹងជូនសាគុនចំនួន២ពាន់ដុល្លារ៕


%d bloggers like this: