សូមជួយស៊ែររកសាច់ញាតិផង! បុរសម្នាក់មិនដឹងមានវិបត្តិអ្វីជិះម៉ូតូធូដេ មកដុតខ្លួនឯងឆេះរងរបួសពេញខ្លួន…

សូមជួយស៊ែររកសាច់ញាតិផង បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីជិះម៉ូតូធូដេ មកដុតខ្លួនឯងឆេះរងរបួសពេញខ្លួន ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង នៅខណ្ឌចំការមនហេតុការណ៍ដ៏ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩។ ស្ថិតនៅម្ដុំគល់ស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថាបុរសម្នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ស្លាកលេខ 1AB-7712 ស្រាប់តែឈប់យកសាំង ដុតខ្លួនឯង បណ្តាលឲ្យឆាបឆេះពេញខ្លួនរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមូលហេតុយ៉ាងណានោះ មិនទាន់ដឹងទ្បើយទេ។



%d bloggers like this: