បុរសម្នាក់សង្ស័យមានបញ្ហាសតិអារម្មណ៍បេីករថយន្ត ចូលផ្លូវ​ឌឿងហែមទៅមុខលែងរួច….

ភ្នំពេញ៖ បុរសម្នាក់សង្ស័យមានបញ្ហាសតិអារម្មណ៍ខុសប្រក្រតីបានជាបើករថយន្តឆ្វែលចុះឡើងតាមផ្លូវនៅម្ដុំបុរីកីឡានេះហើយក៏បានបើកចូលផ្លូវទៅច្រកមួយកន្លែងបង្កឲ្យរថយន្តរងការខូចខាតយ៉ាងដំណំរួមទាំងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង12និង30នាទីថ្ងៃទី11ខែកញ្ញាឆ្នាំ2019 ស្ថិតនៅតាមបណ្ដោយផ្លូវច្រកដង្ហែមក្នុងសង្កាត់វាលវង់,ខណ្ឌ7មករា,រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសខាងលើសង្ស័យគាត់មានបញ្ហាខាងសតិអារម្មណ៍ខុសប្រក្រតីបានបើករថយន្តមួយគ្រឿងម៉ាកPRUSពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AR-7900ហើយគាត់ធ្វើដំណើរជុំវិញម្តុំបុរីកីឡាដោយគាត់បើកចុះបត់ឡើងមិនដឹងថាគាត់បើកក្នុងគោបំណងអ្វីនោះទេ លុះមកដល់ចំណុចកើតហេតុគាត់បានបើកចូលមកច្រកដង្ហែមបុកទៅនឹងថ្មបណ្ដាលឱ្យរថយន្តទៅគាបជាប់ទៅមុខមិនរួចបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនេះផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុក៏បានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ7មករាដើម្បីដោះស្រាយនៅពេលក្រោយ៕


%d bloggers like this: