ក្តុកក្តួលណាស់! ក្រោយឃើញសារអាជីវករម្នាក់ដែលត្រូវភ្លើងឆេះតូប ក្នុងផ្សារឃ្លាំងរំសេវកាលពីយប់មិញ ដោយបានបង្ហោះរៀបរាប់ថា…(មានវីដេអូ)

កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ មានករណីឆេះផ្សារឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទើបអាចគ្រប់គ្រង់បាន។

ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុង ចំណែកសម្ភារដែលខូចខាតមិនអាចប៉ាន់ស្មានដឹង ពីចំនួនឲ្យពិតប្រាកដនោះទេ។ ចំពោះមូលហេតុនៃការឆេះវិញត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គឺដោយសារឆ្លងចរន្តអគ្គិសនី៕ ដោយឡែកតាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា

Heng Chomnab ដែលជាអាជីវករមួយរូប ដែលរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យខាងលើ បានបង្ហោះយ៉ាងដូច្នេះថា ៖ “ថ្ងៃទី10/09/2019ជាថ្ងៃដែលខ្ញុំបាត់បង់គ្រប់យ៉ាង កំលាំងញេីសឈាមខ្ញុំកសាងមករយះពេល7ឆ្នាំមកនេះ ត្រូវភ្លេីងឆេះគ្មានសល់” ។























%d bloggers like this: