ជួយស៊ែរបន្តផង ! ស្ពានបាឡេឫស្សីកែវ ត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍បណ្ដោះអាសន្នដោយសារតែ….

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញបានផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបាលេឬស្សីកែវនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះ បន្ទាប់ពីមានឧបទ្ទវហេតុសាឡង់ដឹកប្រេងមួយគ្រឿងបានបើកបុកសរសរស្ពានបាឡេកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩។ លោកសាំ ពិសិដ្ឋនប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ខែកញ្ញានេះ បានបញ្ជាក់ថាហេតុការណ៍សាឡង់ដឹកប្រងមួយគ្រឿងបានបើកទៅបុកសរសរស្ពានបាឡេឬស្សីកែវពីម្សិលមិញហើយនៅព្រឹកថ្ងៃទី១១ខែកញ្ញានេះមន្ទីរសាធារណការរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលសាលារាជធានីភ្នំពេញបានផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានបាឡេឬស្សីកែវជាបណ្ដោះអាសន្នដោយទុកពេលវេលាឲ្យក្រុមអ្នកជំនាញបច្ចេកទេសទៅត្រួតពិនិត្យផលប៉ះពាល់បង្កការខូចខាតបង្កឡើងដោយសាឡុងដឹកប្រេងបុកកាលពីរសៀលថ្ងៃម្សិលមិញ។



ស្របគ្នានេះដែរយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ បានដាក់ចេញវិធានការធានានូវសុខមាលភាពនិងសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកទន្លេឡើង។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរបានបញ្ជាក់ថា៖ ម្ចាស់ជលយានយន្តដឹកអ្នកដំណើរទេសចរណ៏ដឹកទំនិញម្ចាស់កំពង់ដរទទឹងទាំងអស់ដែលកំពុងធ្វើ អាជីវកម្មតាមដងទន្លេមេគង្គនិងទន្លេសាបទន្លេបាសាក់ខណ្ឌក្នុងដែន ទឹករាជធានីភ្នំពេញដើម្បីធានានូវសុខមាលភាពនៃថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹកការពារការខូចខាតផលដំណាំនិងផ្ទះសម្បែងប្រជាពលរដ្ឋការបាក់ច្រាំងទន្លេនារដូវទឹកដំឡើងនេះចាស់ជលយន្តម្ចាស់ជលយានគ្រប់ប្រភេទនិងម្ចាស់កំពង់ផែដល់ទទឹងត្រូវមានការប្រុង ប្រយ័ត្នខ្ពស់៕


%d bloggers like this: