ប្រពៃណាស់! នេះហើយទឹកចិត្តរបស់ឪពុកម្ដាយ ទោះបីជាកូនពុំទទួលបានលទ្ធផលល្អក៏ដោយ ក៏នៅតែលើកទឹកចិត្តកូន…(មានវីឌីអូ)

លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ត្រូវបានប្រកាសកាលពីថ្ងៃទី៩កន្លងទៅថ្មីៗនេះ ដោយបេក្ខជនខ្លះទទួលបានលទ្ធផលល្អនិងដែលបេក្ខជនខ្លះក៏មិនទទួលបានលទ្ធផលល្អ។ តែទឹកចិត្តជាឪពុកម្ដាយទោះបីជាកូនពុំទទួលបានលទ្ធផលល្អក៏ដោយ ក៏នៅតែលើកទឹកចិត្តកូន ។

សម្រាប់កូនប្រុសដែលខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល12ឆ្នាំកន្លងមកនេះ បើទោះបីជាថ្ងៃនេះ កូនពុំទទួលបានលទ្ធិផលល្អយកមកអោយប៉ាម៉ាក់ក៏ដោយចុះ ប៉ុន្តែប៉ាម៉ាក់នៅតែមានមោទនភាព និងនៅតែចាំផ្តល់កម្លាំងចិត្តអោយកូន ព្រោះកូនបានបញ្ចេញអស់ពីសមត្ថភាពហើយ កុំចុះចាញ់ណាកូនសម្លាញ់ ប៉ាម៉ាក់នៅក្បែរកូនជានិច្ច ខំម្តងទៀតណាកូនប្រុស ប៉ាម៉ាក់ជឿជាក់លើសមត្ថភាពរបស់កូនថាកូននិងអាចធ្វើបានហើយអាចយកនិទ្ទេសល្អមកជូនប៉ាម៉ាក់។

ប៉ាម៉ាក់សូមអរគុណដល់កូនប្រុស ដែលតែងតែស្តាប់នូវដំបូន្មានរបស់ប៉ាម៉ាក់ហើយប៉ាម៉ាក់ក៏សូមជូនពរអោយកូនជួបតែសេចក្តីសុខនិងជួបតែភាពជោគជ័យនៅក្នុងជីវិត ប៉ាម៉ាក់សូមសន្យាថានិងបង្ហាញផ្លូវវិជ្ជមានដល់កូននាថ្ងៃអនាគត នឹងត្រូវធ្វើតែអំពើល្អដើម្បីជាគំរូដល់គ្រួសារនិងសង្គមជាតិ។ នេះហើយគឺជាទឹកចិត្តឪពុកម្ដាយដែលស្រលាញ់និងអាណិតដល់កូនៗ គ្មានអ្វីមកប្រៀបផ្ទឹមបាន ដូច្នេះហើយកូនៗគួរតែខិតខំប្រឹងប្រែងនឹងធ្វើល្អចំពោះឪពុកម្ដាយ ជាការតបស្នងសងគុណដ៏ធំធេងរបស់ពួកគាត់ ៕









%d bloggers like this: