ជៀសវាងដាច់ខាតកុំនិយាយឬកាន់ទូរស័ព្ទលេង ខណៈកំពុងបញ្ចូលថ្ម ! បុរសម្នាក់និយាយទូរស័ព្ទកំពុងសាកថ្មបណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗ…..

ខេត្តស្ទឹងត្រែង៖ គួរតែចងចាំទុកគ្រប់ពេលវេលាលើករណីបញ្ចូលថ្មទូរស័ព្ទហើយលើកនិយាយឬកាន់ចុចលេងខណៈដៃមានជាតិសំណើមដូចករណីនេះអ៊ីចឹងបុរសម្នាក់និយាយទូរស័ព្ទកំពុងសាកថ្មបណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ប្រកាច់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង១៖៤២នាទីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញនេះស្ថិតក្នុងភូមិស្ពានថ្មក្រុងខេត្តស្ទឹងត្រែង។ ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថាជនរងគ្រោះបាននិយាយទូរស័ព្ទពេលកំពុងបញ្ចូលថ្ម(អគ្គិសនី)បានឆ្លងចរន្តអគីសនីឆក់ស្លាប់ភ្លាមៗស្របពេលកំពុងឈរនៅក្នុងទឹក ។


សមត្ថកិច្ចឲ្យដឹងថាសពឈ្មោះ ប៊ី សុខដែនអាយុ៣០ឆ្នាំជាមន្ត្រីបម្រើការងារនៅមន្ទីរផែនការបានជួលផ្ទះស្នាក់នៅជាងមួយឆ្នាំមកហើយនៅទីតាំងកើតហេតុខាងលើ។ នៅមុនពេលជនរងគ្រោះដាច់ខ្យល់ស្លាប់បានស្រែកឲ្យអ្នកជិតខាងជួយពេលមកដល់ឃើញជនរងគ្រោះដេកនៅក្នុងទឹកហើយបានជួយសង្គ្រោះបឋមក្រោយមកបានដឹកមកកាន់មន្ទីរពេទ្យជាអកុសលបានផុតដង្ហើមទៅហើយ។ ចំពោះករណីនេះសមត្ថកិច្ចផ្នែកធ្វើកោសល្យវិច័យពិនិត្យឃើញថានៅក្នុងបន្ទប់ជួលទឹកបានជន់លិចមានជម្រៅប្រមាណ៤តឹកហើយជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ពិតមែន។ សពត្រូវបានម្ចាស់ផ្ទះជួលជួយរៀបចំចាត់ចែងតម្កល់ទុករង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕


%d bloggers like this: