ជួយស៊ែរលើកទឹកចិត្តកីឡាករយើងផង ! ជូនពរឲ្យក្រុមគោព្រៃកម្ពុជាទទួលបានជ័យជំនេះនៅល្ងាចនេះ ដែលត្រូវបើកទ្វារទទួលក្រុមភ្ញៀវជម្រើសជាតិបារ៉ែន….

ភ្នំពេញ៖ បងប្អូនបានជ្រាបហើយថាលោកKeisuke Hondaជាអតីតកីទ្បាករជម្រើសជាតិជប៉ុននឹងជាកីទ្បាករលំដាប់ពិភពលោកម្នាក់។ លោកបានក្លាយជាអ្នកចាត់ការទូទៅនិងគ្រូបង្វិក ជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៨ ដោយលោកមិនទទួលយកប្រាក់កម្រៃទ្បើយ។ចាប់តាំងពីគាត់ក្លាយជាអ្នកចាត់ការទូទៅនិងគ្រូបង្វិកជម្រើសជាតិកម្ពុជាមកមានការផ្លាស់ប្តូរច្រើន។ គេនៅចាំបានថាកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨គឺជាថ្ងៃលោក Keisuke Honda ដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតអន្ដរជាតិលើកដំបូងបន្ទាប់ពីត្រូវសហព័ន្ធតែងតាំងជាអ្នកចាត់ការទូទៅដោយប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីខណៈលទ្ធផលចាញ់ក្រុមភ្ញៀវ១ទល់៣។ ដូច្នេះថ្ងៃនេះគឺជាខួប១ឆ្នាំ ដែលអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះបានដឹកនាំក្រុមគោព្រៃកម្ពុជាធ្វើសង្គ្រាមលើសមរភូមិវាលស្មៅស្របពេលកម្ពុជាត្រូវប៉ះបារ៉ែននាវេលាម៉ោង៦៖៣០នាទីល្ងាចនេះ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២នៅប្រទេសកាតា(FIFA World Cup Qatar 2022)ជុំទី២-តំបន់អាស៊ី ពូលC នៅលើទីលានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។







ការលេងជាក្រុមសហការគ្នាបានល្អកីឡាករមានឆន្ទះក្នុងការឈ្នះជាក្រុមនិងដើម្បីជាតិជ្រើសរើសកីឡាករមានសមត្ថភាពពិតប្រាកដមិនមានខ្សែច្រវ៉ាក់ឬកេរ្តិ៍ឈ្មោះជម្រើសជាតិចាប់ផ្តើមមានទម្រង់លេងច្បាស់លាស់ហើយគាត់កំពុងប្រមូលអ្នកគាំទ្រមកវិញក្រោយបាត់បង់ច្រើននៅឆ្នាំ២មុន។លើសពីនេះទៅទៀត គាត់កំពុងប្រាប់កីឡាករជម្រើសជាតិថា ពួកគេកំពុងតំណាងអោយជាតិមិនមែនដើម្បីតែខ្លួនឯងនិងគាត់ក៏កំពុងប្រាប់ដល់ប្រជាជនកម្ពុជាថាជម្រើសជាតិកម្ពុជាគឺជាកម្ពុជា។ សូមបញ្ជាក់ឡើងវិញថានៅល្ងាចនេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតទល់ជាមួយនឹងក្រុមជម្រើសជាតិបារ៉ែននៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩(ល្ងាចនេះ)វេលាម៉ោង៦:៣០នាទីវគ្គជម្រុះ Word Cup2022៕















%d bloggers like this: