រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្គាប់ឲ្យធ្វើ ៤ចំណុច រឿងបញ្ហាសំរាមនៅខេត្តព្រះសីហនុ

ឯកឧត្តម​ ថោង ខុន ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុងព្រះសីហនុ ​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ក្នុង​ការ​បំពេញ​ការងារ​សំអាត​ឲ្យបាន​ម៉ត់ចត់ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទី​ក្រុង​ព្រះសីហនុ​ទាំង​មូល​ក្លាយ​ជាទី​ក្រុង​ស្អាត ​គ្មាន​សំរាម។

​ក្នុង​នោះ​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លើក​ឡើងនូវ​ ៤ចំណុចសំខាន់​ៗ ​ទាក់ទិន​វិធាន​ការ​​ប្រមូល​សំរាម ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​ ខេត្ត​ព្រះសីហនុ​ រួមមាន៖​​​​

១. ជំរុញ​ឲ្យ​បន្ថែម​ឧបករណ៍​ មធ្យោបាយ​សម្ភារៈ​ចាំបាច់​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រមូល​សំរាម​

២. ត្រូវ​ពង្រាយ​មធ្យោបាយ​ដឹក​ជញ្ជូន​សំរាម​នៅ​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ​

៣. ត្រូវ​មាន​ដេប៉ូ​សំរាម និង​ពង្រីក​មធ្យោបាយ​ដឹកជញ្ជូន​សំរាម​ទាំងនោះ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ

៤. ជួសជុល​ផ្លូវ​ទៅកាន់​កន្លែង​ចាក់​សំរាម​ឲ្យ​បាន​ឆាប់​រហ័ស ៕

%d bloggers like this: