ភ្ញាក់ផ្អើលណាស់ ! ពន្លឺព្រះអាទិត្យរះចាំងចែងចំទ្វារប្រាសាទបុរាណខ្មែរ​នៅចំថ្ងៃទី០៩ខែ០៩ឆ្នាំ២០១៩….

បូរីរ៉ាម៖​ ភ្ញៀវជាតិនិងអន្តរជាតិមានការស្ងើចសរសើរនូវភាពដ៏អស្ចារ្យចំពោះទ្វារប្រាង្គប្រាសាទដែលមានពន្លឺចែងចាំតាមច្រកទ្វារទាំង១៥ច្រក គឺជាពន្លឺថាមពលព្រះអាទិត្យ ដែលវាកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែ០៩ឆ្នាំ ២០១៩។ បាតុភូតថ្ងៃរះនេះគឺនៅប្រាសាទខាវផានុម រ៉ុង ស្រុកចាឡឹមក្រៀតខេត្តបុរីរ៉ាម,ប្រទេសថៃ។ ភាពអស្ចារ្យនៃប្រាសាទវ័យចំណាស់របស់ខ្មែរនេះត្រូវបានរចនាឡើងដោយអាចទទួលបានថាមពលពន្លឺព្រះអាទិត្យចំខ្លោងទ្វាទាំង១៥ នៃប្រាសាទ។ មនុស្សជាច្រើនឈរចាំផ្តិតយករូបភាពនេះ ដោយអារម្មណ៍រីករាយបំផុត។


គួររំលឹកផងដែរថាបាតុភូតថ្ងៃរះចំទ្វារប្រាសាទនេះគឺវាកើតឡើងនៅចន្លោះពីថ្ងៃទី៨-១០ខែកញ្ញាឆ្នាំ២០១៩ នៅប្រាសាទKhao Phanom Rungដែលជាប្រាសាទប្រវត្តិសាស្ត្រខ្មែរស្ថិតនៅលើទឹកដីburiramហើយវាតែងតែកើតឡើង០៤ដងក្នុងមួយឆ្នាំ៕

%d bloggers like this: