ជួយស៊ែរបន្តផង ! លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៩ ជាប់សរុប៦៨.៦២% នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃនេះ សម្រាប់មណ្ឌលភ្នំពេញនិងកណ្តាល…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសឱ្យដឹងថាលទ្ធផលប្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៩នេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តដទៃទៀតនឹងប្រកាសនៅព្រឹកថ្ងៃទី១០ខែកញ្ញាស្អែកនេះ។ សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហាឆ្នាំ២០១៩កន្លងទៅនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុចំនួន១១៧,០៤៣នាក់,ស្រី៦០,៤២៧នាក់ និងមានមណ្ឌលប្រឡងចំនួន២០២មណ្ឌល។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថាដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩សីហា២០១៩បានប្រព្រឹត្តិទៅដោយរលូននិងប្រសិទ្ធភាពខ្ពស់ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ៕