អាណិតស្ទើរស្រក់ទឹកភ្នែក ! ឪពុកម្តាយស្លាប់ចោលកូន៣នាក់ឲ្យនៅកំព្រាដោយសារការបាញ់សម្លាប់ព្រោះទំនាស់ដីធ្លី….

រតនះគិរី៖ កាលពីវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩មានហេតុការណ៍បាញ់ប្រហារដោយខ្មាន់កាំភ្លើង២នាក់ប្ដីប្រពន្ធនៅចំណុចអូរគគី,ស្ថិតក្នុងភូមិវាលវិល,ឃុំត្រយ៉,ស្រុកកោះញែក,ខេត្តមណ្ឌលគិរី។ នៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៩សាកសពប្ដីប្រពន្ធ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលអធិការស្រុកកូនមុំដឹកយកមកតំកល់នៅវត្តន៍អូរភ្លង,ស្រុកកូនមុំ,ខេត្តរតនគិរី។


សពជនរង្គ្រោះមានឈ្មោះ រ៉ា ហៅ(ម៉ៅ),អាយុ៣៧ឆ្នាំជាប្ដីសពប្រពន្ធមានឈ្មោះ អុលអាយុ៣៣ឆ្នាំ។ សពអ្នកទាំង២នាក់ជាជនជាតិខ្មែរទើបមកពីខេត្តកំពង់ធំធ្វើចំការនៅចំណុចខាងលើបាន៩ខែមានកូនតូចៗ៣នាក់,កូនប្រុសច្បងអាយុ៧ឆ្នាំ,កូនទី២ស្រី,អាយុ៥ឆ្នាំ,និងប្អូនទី៣ស្រី,អាយុ៤ឆ្នាំ។ លោក រស់ វណ្ណាមេបញ្ជាការអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថាបើតាមការឲ្យដឹងពីអ្នកជិតខាងក្រុមគ្រួសារទាំងពីរមានទំនាស់ទាស់ទែងគ្នាជាច្រើនលើកច្រើនសាមកហើយដោយសារឿងដីដែលជនដៃដល់បានឲ្យទៅជនរងង្គ្រោះក្រោយមកក្រុមគ្រួសារអ្នកទាំងពីរក៏មានទំនាស់និងគ្នាហើយជនដៃដល់ទាមទារយកដីមកវិញតែខាងជនរង្គ្រោះមិនព្រមឲ្យ។


ក្រុមគ្រួសារទាំងពីរនេះតែងតែឈ្លោះប្រកែកគ្នាជារើយៗ។ ដល់ថ្ងៃកើតហេតុជនរង្គ្រោះរួមទាំងអ្នកជិតខាងបានចាក់ធុងបាសផឹកស្រាមានគ្នា៥ទៅ៦នាក់តាំងពីម៉ោងប្រមាជាជាង៣រសៀលរហូតដល់ម៉ោង៧យប់ទើបឈប់។ ហើយគ្រាដែលញាតិមិត្តវិលត្រឡប់ទៅផ្ទះវិញនោះជនដៃដល់ក៏បានមកស្ទាក់តាមផ្លូវរករឿងឈ្លោះប្រកែកគ្នារឿងចាក់ធុងបាស់ជនរងគ្រោះឮដូច្នោះក៏បានចេញពីផ្ទះទាំងពីរនាក់ប្ដីប្រពន្ធទៅសួរនាំក៏ប៉ុន្តែខ្មាន់កាំភ្លើងទាំងពីរនាក់ប្ដីប្រពន្ធបានបាញ់ប្រហារទៅលើប្ដីប្រពន្ធជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។លោកមេបញ្ជាការអាវុធហត្ថស្រុកកូនមុំបានបញ្ជាក់ទៀតថាខ្មាន់កាំភ្លើងបាញ់ប្រហារជាប្រពន្ធត្រូវសមត្ថកិច្ចស្រុកកោះញែកខេត្តមណ្ឌលគីរីចាប់ខ្លួនបានហើយនៅឡើយតែប្ដី សមត្ថកិច្ចកំពង់ស្វែងរក។ បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធសមត្ថកិច្ចស្រុកកូនមុំខេត្តរតនគីរីបានយកមកតំកល់ទុកនៅវត្តអូរភ្លង,ស្រុកកូនមុំ,ខេត្តរតនគិរី ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យនៅខេត្តកំពង់ធំ។ គួរបញ្ជាក់ថាចំណុចកើតហេតុនៅតំបន់ដាច់ស្រយាលពីទីរួមស្រុកកោះញែកហើយមិនទាន់មានផ្លូវតភ្ជាប់ផងនោះទើបអ្នកជិតខាងទំនាក់ទំនងមកសមត្ថកិច្ចបញ្ជូនសពមកស្រុកកូនមុំ ខេត្តរតនគិរីបើទោះជាមានផ្លូវឆ្ងាយបន្តិចមែនតែមានផ្លូវងាយស្រួលអាចបើកបររថយន្តបានកាត់តាមក្រុមហ៊ុនដូងប្រេងដែលមានផ្លូវតភ្ជាប់ជិតដល់ចំណុចកើតហេតុមកស្រុកកូនមុំ៕

%d bloggers like this: