សូមថ្នាក់ដឹកនាំមេត្តាពង្រឹងពួកគាត់ផង! បងៗប៉ូលិសចរាចរណ៍ចាប់ម៉ូតូប្រជាពលរដ្ឋ ហេីយវ៉ៃប្រជាពលរដ្ឋដួលម៉ូតូទៀត…(មានវីដេអូ)

ដោយយោងតាមគណនីហ្វេសបុកមួយ ដែលមានឈ្មោះថា Sros Phanith បានសរសេររៀបរាប់ថា មុននេះបន្តិចមានហេតុមួយ ដែរគួរភ័យតក់ស្លុតមួយដែរខ្ញុំឃេីញផ្ទាល់ភ្នែក ដែលបងប៉ូលិសចរាចរណ៍ចាប់ម៉ូតូប្រជាពលរដ្ឋ ហេីយវ៉ៃប្រជាពលរដ្ឋដួលម៉ូតូទៀត😡😡😡ករណីនេះកេីតឡេីង នៅលេីបណ្តោយផ្លូវនរោត្តមជិតធនាគារប៊ូយុង។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ សូមបញ្ចេញមតិថាបងប៉ូសីសចរាចរណ៍ធ្វេីចឹងមិនត្រឹមត្រូវទេ.គាត់ជាមន្រ្តីអនុវត្តច្បាប់តែគាត់មិនគោរពក្រមសីលធម៍ ជាមន្រ្តីអនុវត្តច្បាប់ផង តេីអោយត្រូវគោរពពួកគាត់មែន? សូមថ្នាក់ដឹកនាំមេត្តាពង្រឹងពួកគាត់ផង។ នេះគាត់វ៉ៃគេត្រឹមដួលម៉ូតូនឹងគ្រោះថ្នាក់តិចតួច បេីបាត់បងជិវិតគេ តេីគិតយ៉ាងម៉េច? សូមមេត្តាទៅ🙏🙏🙏 តើបងប្អូនយល់យ៉ាងណាដែរ ចំពោះទង្វើមួយនេះ? ប្រសិនបើបងប្អូនចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះៈ

ដូចនេះ មានតែរង់ចាំ ការបកស្រាយពីភាគគី ទាំងសងខាងបន្តទៀត…

%d bloggers like this: