បើស្រលាញ់គាំទ្រគាត់ ជួយស៊ែរបន្តផង! អ្នកគ្រូដ៏ស្រស់ស្អាតម្នាក់បង្រៀនកូនសិស្ស យ៉ាងកំសត់នៅក្រោមក្រណាត់ អត់មានជញ្ជាំង អត់មានអីបិទបាំង ពេលភ្លៀងតើទៅជ្រកទីណា…

បើយោងតាមគណនីហ្វេសបុកមួយដែលមានឈ្មោះថា អ៊ុំ ម៉ាឡា Um Mala បានបង្ហោះរូបភាពពីសកម្មភាពរបស់អ្នកគ្រូដ៏ស្រស់ស្អាតម្នាក់ កំពុងបង្រៀនកូនសិស្សយ៉ាងកំសត់នៅក្រោមក្រណាត់ អត់មានជញ្ជាំងអត់មានអីបិទបាំង ពេលភ្លៀងតើទៅជ្រកទីណា?នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា
បេះដូងគំរូពីគ្រូជនបទ

I.រងខ្យល់ភ្លៀងផ្គទ្រាំឥតថ្ងូរឈរបង្រៀនក្មេង ចិត្តមិនវង្វេងប្រឹងអប់រំក្មេងខ្លាំងណាស់ សាលាប្រក់មេឃតុបែកជញ្ជាំងធ្លាយខ្លះ ក្តារខៀនក៏ចាស់ចិត្តស្នេហ៍ឥតផ្លាស់សាវ៉ា។
II.នាមគ្រូស្រុកស្រែរស់ស្មោះស្នេហ៍ ថែថ្នាលវិជ្ជាអប់រំគាំពារថែងាបឋមសិក្សា សិស្សខ្សត់ឱកាសគ្រូផ្សះចម្លងវាសនា បណ្តុះបញ្ញាអោយខេមរាយល់រស្មី។

R.គ្រូប្រឹងយប់ថ្ងៃនិស្ស័យបុព្វាចារ្យថ្នមសិស្សដូចមាតា រក្សាក្បូនឆ្លងអវចីគ្រូផ្តល់វិជ្ជាងាទ្រព្យផ្គាប់ជីវិតថ្មីសិស្សរស់មានន័យផុតភ័យពីផ្ទៃអវិជ្ជា។
III.ជាគ្រូជនបទរស់កំសត់អត់ឃ្លានយ៉ាងណាមិនភ្លេចអាត្មា ចោលស្រែចំការមីងមាទោះសាលាចាស់ តែគុណក្រាស់ហួសគណនាកត្តញ្ញូគ្រប់គ្រាជួសវេលារៀនពីក្មេង។

នេះគឺជាសាលារៀនមួយដែលក៏សាងដោយសមាគមព្រះពុទ្ធសាសនា និងទទួលការជួសជុលជាថ្មីដោយអង្ការលំនៅស្ថានសកល តែដោយសារឆ្ឆាំនេះសិស្សកើនឡើងច្រើនពែក ហើយសាលាដោះស្រាយមិនទាន់មានតែរៀននៅក្រោមដើមឈើនេះហើយ។ សាលារៀននេះ ស្ថិតនៅភូមិទួលព្រំពី ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សាលានេះត្រូវកាសម្ភារៈមួយចំនួនដូចជា

1. តុ16
2.ក្តារខៀន3
3.ធុងទឹក6
4.តុគ្រូ3
5.ភ្លើងអគ្គិសនី
6. និងសម្ភារៈសិក្សាមួយចំនួនទៀត
សង្ឃឹមញោមញាតិចូលរួមជួយតាមសទ្ធា 012654782៕ Sovida Tevy Chhun Sothy

%d bloggers like this: