ជួយស៊ែរលើកទឹកចិត្តពួកគាត់ផង ! ជូនពរឲ្យក្រុមគោព្រៃកម្ពុជាទទួលបានជ័យជំនេះនៅល្ងាចនេះ ដែលត្រូវបើកទ្វារទទួលក្រុមភ្ញៀវជម្រើសជាតិហុងកុង…

លោក Keisuke Honda ជាអតីតកីទ្បាករជម្រើសជាតិជប៉ុន នឹងជាកីទ្បាករលំដាប់ពិភពលោកម្នាក់។ លោកបានក្លាយជាអ្នកចាត់ការទូទៅ និងគ្រូបង្វិក ជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៨ ដោយលោកមិនទទួលយកប្រាក់កម្រៃទ្បើយ។

ចាប់តាំងពីគាត់ក្លាយជាអ្នកចាត់ការទូទៅ និងគ្រូបង្វិក ជម្រើសជាតិកម្ពុជាមក មានការផ្លាស់ប្តូរច្រើន
ការលេងជាក្រុម សហការគ្នាបានល្អ កីឡាករមានឆន្ទះក្នុងការឈ្នះជាក្រុម និងដើម្បីជាតិ ជ្រើសរើសកីឡាករមានសមត្ថភាពពិតប្រាកដ មិនមានខ្សែច្រវ៉ាក់ ឬកេរ្តិ៍ឈ្មោះ ជម្រើសជាតិចាប់ផ្តើមមានទម្រង់លេងច្បាស់លាស់ ហើយគាត់កំពុងប្រមូលអ្នកគាំទ្រមកវិញក្រោយបាត់បង់ច្រើននៅឆ្នាំ២មុន។

លើសពីនេះទៅទៀត គាត់កំពុងប្រាប់កីឡាករជម្រើសជាតិថា ពួកគេកំពុងតំណាងអោយជាតិ មិនមែនដើម្បីតែខ្លួនឯង និងគាត់ក៏កំពុងប្រាប់ដល់ប្រជាជនកម្ពុជាថា ជម្រើសជាតិកម្ពុជា គឺជាកម្ពុជា។

គួរបញ្ជាក់ផងដែលថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតទល់ជាមួយនឹងក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី០៥ កញ្ញា ២០១៩(ល្ងាចនេះ) វេលាម៉ោង៦:៣០នាទី វគ្គជម្រុះ Word Cup 2022 ៕

%d bloggers like this: