សូមជួយស៊ែរបន្តផងក្រែងមានអ្នកស្គាល់ ! ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់រត់លេងទឹកភ្លៀងតាមផ្លូវ បែរជាង្វេងផ្ទះរកផ្លូវទៅវិញមិនឃើញ…

ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ចេញពីផ្ទះរត់លេងទឹកភ្លៀងតាមផ្លូវបែជាវង្វេងផ្ទះរកផ្លូវទៅវិញមិនឃើញសមត្ថកិច្ចប្រទះជួបកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩នៅតាមផ្លូវក្នុងភូមពោងពាយ,សង្កាត់ភ្នំពេញថ្មី,ខណ្ឌសែនសុខ,រួចនាំយកទៅសំចតនៅសាលាសង្កាត់ភ្នំពេញថ្មីប្រកាសស្រាវជ្រាវស្វែងរកឪពុកម្តាយ។


ក្មេងប្រុសវង្វេងផ្ទះឈ្មោះប៊ុនហួរអាយុ៩ឆ្នាំមានឪពុកឈ្មោះ វី មុខរបររត់ម៉ូតូកង់បី,ម្តាយឈ្មោះវីមុខរបរបម្រើការងារនៅហាង,ភោជនីយដ្ឋាន,មានបងប្អូន៣នាក់,រូបគេជាកូនច្បងនិងប្អូនស្រី២នាក់ទៀត។

តាមការរៀបរាប់របស់ក្មួយប្រុសខាងលើបានឲ្យដឹងខ្លះៗថាគាត់មិនបានស្គាល់ផ្ទះកន្លែងក្រុមគ្រួសារស្នាក់នៅឡើយទើបមកពីខេត្តបាត់ដំបងមកលេងឪពុកម្តាយនៅក្រុងភ្នំពេញហើយនៅរសៀលថ្ងៃទី២៩នេះឪពុកចេញទៅរត់កង់បីបាត់ម្តាយចេញទៅធ្វើការងារនៅហាងនៅផ្ទះជួល៣នាក់បងប្អូនខណៈដែលមេឃធ្លាក់ភ្លៀងរូបគេចេញរត់មកលេងទឹកភ្លៀងតាមផ្លូវ ទើបវង្វេងរកផ្លូវទៅផ្ទះវិញមិនឃើញដើរតាមផ្លូវមកដល់ខាងលិចសាលាសង្កាត់ភ្នំពេញថ្មីសមត្ថកិច្ចឃើញនាំយកមកសំចតនៅសាលាសង្កាត់ភ្នំពេញថ្មីហើយប្រកាសស្វែងរកឪពុកម្តាយ ដើម្បីមកទទួលយកទៅវិញ ៕

%d bloggers like this: