Facebook អាច​ត្រូវ​ពិន័យ​ រាប់ពាន់​លាន​ដុល្លារ ក្នុងរឿង​អ្នក​ប្រើ​ ៥០ លាន​នាក់​រងគ្រោះ​ពី Hacker

ដោយ​សារ​រឿង​រ៉ាវ​គណនី​ចំនួន ៥០ លាន​ត្រូវ​រងគ្រោះ​ពី​សំណាក់​ Hacker កាល​ពី​ថ្មីៗ​នេះ​ បណ្ដាញ​សង្គម​យក្ស​ Facebook អាច​ត្រូវ​រង​ពិន័យ​ ១,៦៣ ពាន់​លាន​ដុល្លារ​ពី​ក្រុម​ឃ្លាំ​មើល​សិទ្ធ​ឯកជន​របស់​សហភាព​អឺរ៉ុប។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Wall Street Journal បាន​ឲ្យ​ដឹង​ថា​ Data Protection Commission ដែល​ឃ្លាំ​មើល​ Facebook យ៉ាង​សកម្ម​នៅ​អឺរ៉ុប​បាន​សុំ​ឲ្យ​ Facebook ផ្ដល់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​រឿង​រ៉ាវ​​ដែល​គណនី​ជាង​ ៥០ លាន​​​ត្រូវ​គេ Hack បាន​សម្រេច​​តាម​រយៈ​ Access Token។

DPC បាន​និយាយ​ថា ៖ “យើង​បារម្ភ​ថា​​បញ្ហា​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ (សប្ដាហ៍​មុន) ហើយ​បាន​ប៉ះពាល់​អ្នក​ប្រើ​ប្រាស់​រាប់​លាន​នាក់ ប៉ុន្តែ​​មក​ទល់​ពេល​នេះ Facebook នៅ​មិន​ទាន់​អាច​រក​ហេតុផល​ជាក់​លាក់​នាំ​​ឲ្យ​កើត​មាន​បញ្ហា​នេះ និង​មិន​បាន​ប្រាប់​ផល​ប៉ះពាល់​លើ​​អ្នក​ប្រើ​ប្រាស់​ដែល​រងគ្រោះ​​នោះ​ទេ”។

%d bloggers like this: