ជួយស៊ែរម្នាក់មួយផង! ដើម្បីឲ្យសាច់ញាត់គាត់បានដឹង បងប្អូនប្រជាពលរដ្ឋប្រទះឃើញលោកតាវ័យប្រហែល៩០ឆ្នាំម្នាក់សង្ស័យដើរវង្វេងផ្លូវនាំគ្នាជួយសង្គ្រោះ…

ភ្នំពេញ ៖ លោកតាវ័យប្រហែល៩០ឆ្នាំម្នាក់សង្ស័យដើរវង្វែងផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញដេកដួលនៅចិញ្ចើមផ្លូវក្បែរបងផ្ទះដោយមានស្នាមរបួសក៏ចិត្តអាណិតអាសូរជួយសង្រ្គោះនៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិ ឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រពភព័ត៏មានពីប្រជាពលរដ្ឋ នៅជិតកន្លែងនោះបានប្រាប់អោយដឹងថាពួកគាត់បានប្រទះឃើញលោកតាម្នាក់នេះដួលដេកនៅចិញ្ចើមផ្លូវតាមបណ្តោយផ្លូវជាតិលេខ៥ មានវ័យប្រហែល៩០ឆ្នាំ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អត់មានសម្លៀកបំពាក់ ស្លៀកតែក្រម៉ាមួយ ក្បាលរំថង់កៅស៊ូពណ៌ខ្មៅនៅដេកដួលថែមទាំងមានស្នាមរបួសជាច្រើនកន្លែង

ដោយសារតែមានជនម្នាក់សង្ស័យបែកថ្នាំមកដណ្ដើមយកលុយរបស់គាត់ត្រូវបានពួកគាត់នាំគ្នាដេញដណ្តើមយកបានមកវិញប្រគល់ទៅអោយលោកតាដោយនៅក្នុងការបូបនោះមានលុយចំនួន ២៧៣០០រៀល បន្ទាប់មកលោកតាត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះ និងមុជទឹក រួចយក សំម្លៀកបំពាក់ មួយកំផ្លេមកស្លៀកពាក់អោយ ផងដែរ។

បើតាមការសាកសួរទៅលោកតាខាងលើនោះគាត់បានប្រាប់ថាគាត់ មានផ្ទះរស់នៅម្ដុំផ្សារកណ្ដាល តែមិនដឹងថាជាផ្ទះមួយណាជារបស់គាត់ទេ ប្រសិនបើកូនចៅរបស់លោកតាបានឮដំណឹងនេះហើយសូមមេត្តាមកទទួលយកលោកតាទៅវិញផងដោយលោកតាមានវ័យចំណាស់ទៅហើយខ្លាចគាត់វង្វេងតទៅទៀត។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ឬស្សីកែវបានមកដល់ទីតាំង ហើយធ្វើការសាកសួរ និងទទួលយកលោកតាមកប៉ុស្ដ៍ិនរគបាលរដ្ឋបាលដើម្បីរងចាំស្វែងរកសាច់ញាតិមកទទួល៕😭😭😭🙏🙏🙏

%d bloggers like this: