សូមចែករំលែកឲ្យកសិករយើងបានដឹងផង! រកបានហើយមិននឹកស្មានថាវិធីនេះ អាចធ្វើឲ្យដូងធម្មតាក្លាយជាដូងខ្ទិះបានតម្លៃវិញ ១ផ្លែ ១២ដុល្លាឯណោះ…

វិធីទី១៖​ ឲ្យយកថង់ប្លាស្ទិករុំធ្លាយវា​ គឺរុំតាំងតែពីធ្លាយនោះនៅជាខ្ពបចាប់ផ្តើមបែកចេញផ្កាម្លេះ។​ រុំរហូតផ្លែធំគួរសមចាំស្រាយចេញ ផ្លែដែលយើងរុំថង់នោះ នឹងក្លាយជាផ្លែខ្ទិះ 80-90%ឯណោះ។

វិធីទី២៖ យកផ្លែដូងទុំធម្មតាមកបណ្តុះឲ្យបានពន្លកប្រវែងប្រមាណ30សម​ រួចកាប់គូទដូងបាយកកំពីងចេញឲ្យអស់​​ យកដីស្អិតមកញាត់ឲ្យពេញហើយណែនល្អរួចសឹមយកទៅដាំ។​ វិធីនេះវានឹងបានក្លាយជាដូងខ្ទិះ៥០% ក្នុងធ្លាយ​ បើចង់បានភាគរយរហូត៨០ទៅ៩០%​​ សូមយកផ្លែដូងមិនខ្ទិះរបស់ដើមដែលបានធ្វើនេះទៅបណ្តុះធ្វើវាម្តងទៀត។​

ឯកសារខ្លះថាដូងមួយធ្លាយអាចមានខ្ទិះតែមួយផ្លែ ឬច្រើនបំផុត៣ផ្លែប៉ុណ្ណោះ។​​ ធ្វើម៉េចដឹងថាផ្លែណាខ្ទិះ​​ មួយណាមិនទៅ?​​ គឺយកដូងចាស់មកក្រឡុកមើល បើមិនឮសូទឹកទេគឺវាជាផ្លែខ្ទិះហើយសម្រាប់តម្លៃដូងខ្ទិះលក់នៅតាមទីផ្សារនៅភ្នំពេញវិញមានតម្លៃ ប្រមាណជាង ១០ដុល្លាឯណោះ នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ!

%d bloggers like this: