ភ្ញាក់ផ្អើលណាស់ ! លោកសង្ឃថៃ ៣អង្គលេងហ្គេមឈ្នះ រហូតក្លាយជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិក…

ថៃ៖ យោងតាមប្រភពបានឱ្យដឹងថាថ្មីៗនេះមានក្រុមកីឡាអេឡិចត្រូនិក ឬ Esport ដែលជាក្រុមព្រះសង្ឃមកពីសាលាសង្ឃ Balee Sathit Suksa ក្នុងប្រទេសថៃ បានចូលរួមការប្រកួតកីឡាអេឡិចត្រូនិកហើយព្រះតេគុណទាំង៣អង្គនេះបានយកឈ្នះការប្រកួតនេះ ក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិកដ៏ល្បីមួយ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។


ប្រភពដដែលបានឱ្យដឹងថា លោកសង្ឃថៃ ៣អង្គនេះរៀនធម៌តែ២០ម៉ោងក្នុងមួយសប្តាហ៍ហើយពេលទំនេរនៅសេសសល់ព្រះតេជគុណក៏រៀនកុំព្យូទ័រហើយក៏ចាប់អារម្មណ៍កីឡាអេឡិចត្រូនិក ក៏សាកល្បងចូលរួមប្រកួតយកតែម្តង។ យ៉ាងណាមិញការប្រកួតកីឡាអេឡិចត្រូនិកនេះមានឈ្មោះថា KKU Nong Khai Fair 2019 ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Khon Kaen ក្នុងប្រទេសថៃ។


ចំពោះអ្នករៀបចំកម្មវិធីនេះក៏បាននិយាយថា ពួកគេក៏មិននឹកស្មានសោះថា លោកសង្ឃ ៣អង្គនេះមានទេពកោសល្យខ្ពស់ក្នុងការលេងហ្គេម ក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិកបែបនេះនោះទេ។ ស្របពេលគ្នានេះដែរក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចូលរួមអបអរសាទរនូវជ័យជម្នះដែលព្រះសង្ឃ ៣អង្គទទួលបាន ខណៈពេលដែលអ្នកខ្លះក៏បានធ្វើការរិះគន់ចំៗទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕

%d bloggers like this: