តៃកុងរថយន្តក្រុមហ៊ុន ខេ ស៊ី មិន បើកបរទាំងងងុយដេកបានបង្កការប៉េះពារបុករបងថ្មបន្ទាយប៉េអឹមស្រុកបន្ទាយយ៉ាងដំណំ…

ខេត្តកំពត៖រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន កាលពីវេលាម៉ោង១០,០០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ យប់មិញបានបោលយ៉ាងលឿលទៅបុកជញ្ចើមផ្លូវរបស់រដ្ឋនិងរបងថ្មបន្ទាយ ប៉េអឹម ស្រុកបន្ទាយមាស ធ្វើអោយរងការខូចខាតយ៉ាងដំនាំ។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ប៉េះពារខាងលើនេះបានកើតឡើង នៅចំណុចផ្លូវកែងបន្ទាយ PM ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

រថយន្តសណ្តោងរឺម៉កក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន បង្កហេតុខាងលើនេះក្បាលពណ៌ស កន្ទុយខៀវ ពាក់ស្លាលេខ ភ្នំពេញ 3E.7386។ ករណីនេះលោក តុប វាន្នី នាយផ្នែកចរាចរណ៍ផ្លូវគោកស្រុកបន្ទាយមាស បានថ្លែងថា ពិតជាមានករណីរថយន្តក្រឡុកស៊ីម៉ង់បានបង្កហេតុនៅគោលដៅខាងលើនេះប្រាកដមែន តែលោកក៏ពុំដឹងថា ការបង្កឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់នេះបណ្តាលមកពីមូលហេតុអ្វីនោះដែរ។

ជុំវិញបញ្ហានេះលោក សៀក សារ៉ាត់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស បានបញ្ជាក់ឱ្យ BNN ដឹងនៅព្រឹកថ្ងៃទី២១ សីហា នេះថា រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន នេះបានបើកបរបង្កបណ្តាលអោយបុកឃឿនជាយថ្នល់របស់ និងបុករបងថ្ម របស់បញ្ជាររដ្ឋានអាវុធហត្ថចំណុចខាងលើនេះ តាំងពីវេលាម៉ោង១០,០០នាទីយប់ថ្ងៃទី២០ សីហា ២០១៩ មកម្លេះ។លោកថា ពាក់ព័ន្ធនិងការបុកប៉េះបណ្តាលឱ្យរងការខូចខាតទាំងលោកគ្រាន់តែសុំអោយម្ចាស់គ្រប់គ្រងក្រុមហ៊ុន( ខេ ស៊ី មិន ) ជួលចេញសងតម្លៃជួសជុលអោយអង្គភាពរបស់លោកវិញតែប៉ុណ្ណោះ។

បើទោះជាដូចច្នេះក្តី លោកបានបញ្ជាក់ទៀតថា តៃកុងបើកបររថយន្តរូបនេះ បើតាមការសាសួរទៅលើតៃកុងរថយន្តនេះបានអោយដឹងថា មុនកើតហេតុរូបគេបានបើករថយន្តក្រឡុកស៊ីម៉ង់ចេញពីក្រុមហ៊ុន ខេ ស៊ី មិន បំណងជញ្ជូនស៊ីម៉ង់ទៅក្រុងព្រះសីហនុ តែមកដល់ចំណុចកើតហេតុ ករងងុយដេកមួយភាំងមិនបានកាច់ចង្កូតក៏ទៅត្រង់បានបុកស្នាក់ការប៉េអឹមតែម្តង។

បច្ចុប្បន្ន រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន នៅលើកំណាត់ផ្លូវជាតិលេខ៣១ កែងបញ្ជាការ PM ស្រុកបន្ទាយមាសនៅឡើយ ដោយភាគ្គីកំពុងសម្របសម្រួលដោះស្រាយសំណងនៃការខូចខាត នៅអធិការនគរបាលស្រុកបន្ទាយមាស។

សូមបញ្ជាក់ថា ថ្មីៗនេះរថយន្តក្រុមហ៊ុន ដឹកជញ្ជូនស៊ីម៉ង់ក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានបង្កគ្រោះថ្នាក់ស្ទើគ្រប់ទីកន្លែងជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ ប៉ូលីសអន្តោប្រវេសន៍ ប្រចាំច្រកទ្វាព្រំដែនព្រែកចាកចំនួន ០៥នាក់ ក៏ត្រូវបានបុកស្លាប់ដោយរថយន្តរបស់ក្រុមហ៊ុនស៊ីម៉ង់នេះផងដែរ។

ដូចនេះប្រជាពលរដ្ឋស្រុកបន្ទាយមាស សូមសុំនោមដល់ ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តាជួយចំណាត់ការទៅលើ តៃកុងបើកបររថយន្តធុនធំ ជាក់ស្តែង គឺរថយន្តដឹកជញ្ជូនស៊ីម៉ង់ របស់ក្រុមហ៊ុនចំនួនពីរក្នុងស្រុកបន្ទាយមាសនេះតែម្តង ព្រោះរថយន្តដឹកជញ្ជូនទាំងនេះ បើកបរវ៉ាជែងដោយមិនគោរពច្បាប់ ចរាចរណ៍ផ្លូវគោកឡើយ៕

%d bloggers like this: