ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកុងតឺនរ័ជ្រុលមកបុកពីក្រោយរថយន្តតាកូម៉ាបណ្ដាលឲ្យ….

ក្រុងព្រះសីហនុ-កាលពីវេលាម៉ោង៣កន្លះរសៀលថ្ងៃ២០សីហា២០១៩នេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗក្រោយពីមានករណីរថយន្តកុងតឺនរ័ពណ៍ខៀវមួយគ្រឿងជ្រុលមកបុកពីក្រោយរថយន្តតាកូម៉ាពណ៍ក្រហមហើយរុញរថយន្តតាកូម៉ា មកបុកពីក្រោយរថយន្តកុងតឺនរ័មួយគ្រឿងផ្សេងទៀត ដែលបើកបរស្របទិសគ្នាក្នុងនោះរថយន្តកុងតឺនរ័ខាងមុខគេនោះមិនបានឈប់នៅកន្លែងកើតហេតុឡើយ។


ហេតុការណ៍នេះកើតឡើងនៅផ្លូវចំណោតលោកយាយម៉ៅចុះមកកំពង់ផែក្រុងព្រះសីហនុ បណ្តាលអោយរថយន្ត២គ្រឿងរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ បើតាមសមត្ថកិច្ចថាករណីនេះភាគីទាំងសងខាងកំពុងសម្របសម្រួលដោះស្រាយគ្នា ។

%d bloggers like this: