មិត្តប្រុសជាទីស្រលាញ់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិត តែចុងក្រោយ… (មានវីដេអូ)

ហ្វីលីពីន៖ អាចចាត់ទុកបានថា ជារឿងមួយដ៏រ៉ូមែនទិកបែបទឹកភ្នែកទៅចុះ ចំពោះគូស្នេហ៍ហ្វីលីពីនមួយគូនេះ ដែលបុរសកំហូចស្នេហ៍ម្នាក់ អាចឆក់យកបេះដូងមិត្តស្រីរបស់ខ្លួន ឲ្យយំផងសើចផង បន្ទាប់ពីរូបគេបានប្រើល្បិចដ៏ប្លែក ដើម្បីសុំមិត្តស្រីរៀបការ ដោយធ្វើពុតសម្ដែងឈុតឆាកជាជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិត។

ដោយសារតែ ការស្រលាញ់ដ៏ធំធេងចំពោះមិត្តស្រីរបស់ខ្លួន នឹងចង់ចាប់កាន់ដៃគ្នាសាងអនាគតគ្រួសារមួយ ដ៏មានសុភមង្គលនៅពេលអនាគតនោះ ទីបំផុតកាលពីថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ បុរសកំពូលស្នេហ៍ លោក Jeffrey ក៏បានសម្រេចចិត្តសុំមិត្តស្រីរបស់ខ្លួនរៀបការ។

ក្នុងនោះលោក Jeffrey ត្រូវបានគេរាយការណ៍ថា លោកបានរៀបគម្រោងធ្វើជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងខេត្ត South Cotabato ប្រទេសហ្វីលីពីន យ៉ាងដូចពិតៗតែម្តង ដោយមានការសហការជាមួយនឹងមន្រ្តីប៉ូលិសក្នុងតំបន់ ដើម្បីជួយលោកចាត់ចែងនៅក្នុងរឿងមួយនេះផងដែរ។

ក្រោយផែនការចប់សព្វគ្រប់ ប៉ូលិសក៏បានធ្វើជារាយការណ៍ដំណឹងដល់នាង Parayanon ដោយប្រាប់ថា មិត្តប្រុសរបស់នាង បានជួបគ្រោះអកុសលស្លាប់បាត់បង់ជីវិតលើដងផ្លូវ ដែលនាងត្រូវតែមកឥឡូវនេះ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម នាង Parayanon ក៏បានប្រញាប់ប្រញាល់ទៅរកមិត្តប្រុស ហើយនៅពេលដែលនាងទៅដល់ Parayanon បានទួញយំសោកយ៉ាងរំជួលចិត្ត ដោយមិននឹកស្មានថា មិត្តប្រុសជាទីស្រលាញ់របស់នាង ទៅចោលនាងទាំងបែបនេះ គ្រាដែលគេឃើញថា លោក Jeffrey បានធ្វើពុតជាដេកស្លាប់ផ្កាប់មុខនៅលើផ្លូវថ្នល់។

ប៉ូលិសក៏បានធ្វើជាចាប់ផ្ងារលោក Jeffrey ឡើង ស្របពេលដែលលោក Jeffrey ក៏បានសម្ដែងធ្វើអាការឈឺអួលផ្សាងើបមិនចង់រួច ហើយក៏ប្រញាប់ដកប្រអប់ចិញ្ចៀន លុតជង្គង់សុំនាង Parayanon រៀបការ ដែលធ្វើឲ្យមិត្តស្រីកំសត់របស់លោកស្រឡាំងកាំងទាំងខ្សឹបខ្សួល ហើយក្រោយមក នាងក៏បានងាកទៅឱបលោក Jeffrey យំសម្រក់ទឹកភ្នែក ទាំងក្តីរំភើបនិងរំជួលចិត្ត។

នៅគ្រានោះដែរ នាង Parayanon ក៏បានឆ្លើយយល់ព្រម ទទួលយកលោក Jeffrey ជាគូអនាគតរបស់នាងផងដែរ។

%d bloggers like this: