សូមចូលរួមអបអរសាទរផង! ចាន់ រតនាបានយកឈ្នះកីឡាករ Gustavo Balart ក្នុងការប្រកួត ONE Championship…

ទីបំផុត កីឡាករ​គុនខ្មែរ ចាន់ រតនា ដែលបានយកឈ្នះកីឡាករ Gustavo Balart ក្នុងការប្រកួត ONE Championship នៅមុននេះបន្តិច នាថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩ ដែលបានរៀបចំធ្វើឡើងនៅ ទីក្រុងបាងកក ប្រទេសថៃ ហើយក៏បានធ្វើឲ្យបង​ប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាំគ្នាសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំង ព្រមទាំងបានបង្ហោះសារចូលរួមអបអរសាទរជាច្រើនទៀតផងដែរ។

ក្រោយពីបានទស្សនាការប្រកួតនេះចប់ ធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាជាច្រើនលើកឡើងថា “បើសល់តែ១នាទីទៀតខ្ញុំជឿថា បងតឿហ្នឹងច្បាស់ជាសន្លប់ហើយ ព្រោះមើលទៅដើរលេងចង់ទៅមុខហើយ បងរតនា លេងឈឺៗពេកទាត់ពេញៗ”, “បងតឿគាត់ពូកែកាច់មែន​ ប៉ុន្តែប៉ះគុនខ្មែរ ទោះកាច់បានក៏ធ្វើអីមិនកើតដែរ ផ្ទុយទៅវិញគុនខ្មែរទាត់ឡើងចង់សន្លប់ឈរ”, “អរគុណធំៗដែលធ្វើអោយអ្នកស្នេហាគុណខ្មែរញញឹម និងមានមោទកភាពលើរូបលោក”។ ព្រមទាំងនៅមានការកោតសរសើរជាច្រើនទៀត ចំពោះ កីឡាករ​គុនខ្មែរ ចាន់ រតនា៕

%d bloggers like this: