លោកសាន គឹមស៊ាន ថាស្តេចប្រដាល់ថៃ ប៊ូខាវ ក៍ជាប់សាច់ឈាមជាខ្មែរ ស្រាប់តែ ប៊ូខាវ ឆ្លើយភ្លាមថា…(មានវីដេអូ)

យើងដឹងហើយថាស្ដេចប្រដាល់ថៃដ៏មានប្រជាប្រិយភាពជុំវិញពិភពលោក គឺ Buakaw Banchamek ត្រូវបានមហាជនខ្មែរផ្ទុះការកោតសរសើរជាថ្មី បន្ទាប់ពីរូបគេ ទោះបីជាល្បីប៉ុណ្ណា ក៏មិនភ្លេចកំណើតរបស់ខ្លួន ដែលថាខ្លួនពិតជាមានពូជពង្សជាប់ឈាមជាខ្មែរពិតៗ នេះបើតាមការលើកឡើងរបស់ កីឡាករ Buakaw Banchamek ពេលដែលមកលេងប្រទេសកម្ពុជា និងបានជួបជាមួយលោកតាក្រមាមាស សាន គឹមស៊ាន ថែមទៀតផង។

បានតាមវីដេអូខាងក្រោម លោកតាក្រមាមាស សាន គឹមស៊ាន គ្រាន់តែបានជួប Buakaw Banchamek ភ្លាម លោកតាដឹងថា កីឡាករ ម្នាក់នេះគឺជាខ្មែរដើមពិតៗ ចំណែកឯ កីឡាករ Buakaw Banchamek ក៏បានឆ្លើយតប និងទទួលស្គាល់ថាខ្លួនពិតជាមានឈាមជាខ្មែរ គឺខ្មែរសុរិន ដែលបានកើតនៅលើទឹកដីសុវិន ប្រទេសថៃ ដែលជាអតីតទឹកដីខ្មែរពីមុន។

បើសិនចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

យ៉ាងណាវិញយើងគួររំលើកផងដែរថាBuakaw Banchamek មានឈ្មោះពិតថា សម្បត្តិ បានចាមេឃ អាយុ ៣៥ ឆ្នាំ មានឪពុកឈ្មោះ ឡេង បានចាមេឃ និងម្ដាយឈ្មោះ ផាន បានចាមេឃ។ ចំណែកឯប្រវត្តិនៃការប្រកួតប្រដាល់វិញ គឺកីឡាកររូបនេះធ្លាប់ធ្វើឲ្យកីឡាបរទេសមិនតិចនាក់ទេ ទទួលបរាជ័យក្រោយកណ្តាប់ដៃរបស់គេ ហើយឡើងវ៉ៃម្តងៗគឺលោកមានតម្លៃខ្លួនខ្ពស់មិនធម្មតា។

 

%d bloggers like this: