ជួយស៊ែរឲ្យមហាជនដឹងផង ! ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបពិតជាមិនសមរម្យទាល់តែសោះ…

នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩ យោងតាមប្រភពពីគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ Huy Ou Dom ដែលបានបង្ហោះរូបមន្រ្តីសាធារណការនិងដឹកជញ្ជូនម្នាក់ដែលបង្ហាញពីឥរិយាបទមិនសមរម្យយកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ។


ក្នុងនោះផងគាត់បានសរសេររៀបរាប់ថា៖ #ចរឹកមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេដែលគេស្រលាញ់ស្ទើរយះសំពត់ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែងឆៀករថយន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឆៀកនៅខេត្តសៀមរាបកាលពីថ្ងៃទី14ខែសីហាឆ្នាំ2019៕

*បញ្ជាក់៖ នេះគ្រាន់តែជា ការផុសរបស់ Huy Ou Dom តែប៉ុណ្ណោះ ការពិតយ៉ាងណារង់ចាំទាំងអស់គ្នា៕