(មានវីដែអូ) អាសូរណាស់ ! ស្ត្រីមានផ្ទៃពោះ៨ខែ​ ដេីរមកលោតទឹកទន្លេបញ្ចប់ជីវិតចោលកូនតូច២នាក់ ក្រោយពីមានវិបត្តិច្រេីនមុខដោះស្រាយមិនចេញ​ ឯប្តីវិញ…

ភ្នំពេញ​៖​ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់​ដេីរមកលោតទឹកទន្លេនៅក្បែរនិងព្រះអង្គដង្កេីរ​ ដេីម្បីបញ្ចប់ជីវិត​ក្រោយពីមានទុក្ខជាន់ទុក្ខ​ដោះស្រាយមិនចេញ​ព្រោះតែមានជាប់បំណុលគ្រប់កន្លែង​តែសំណាងល្អត្រូវប្រជាពលរដ្ឋនិងអាជ្ញាធរ​ប្រទះឃេីញទាន់ស្ទុះទៅជួយសង្គ្រោះស្រង់ចេញពីក្នុងទឹកទាន់ពេលវេលា​វិញ​។ ហេតុការណ៍​ភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោង​ ៨និង៤០នាទីយប់ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០១៩​ ស្ថិតនៅចំណុចក្បែរនិងព្រះអង្គដង្កេីរ​ក្នុងសង្កាត់ជ័យជំនះ​។
ខណ្ឌដូនពេញ​ ។


ស្ត្រីខាងលេីមានឈ្មោះ​ សោម​ ស៊ីហួ​ អាយុ៣៤​ឆ្នាំ​ស្នាក់នៅផ្ទះសំណាក់មួយកន្លែង​និងមានកូនចំនួន២នាក់ក្នុងបន្ទុក​រួមនិងនៅក្នុងពោះចំនួន៨ខែ​ ។ក្រោយពីមានការភ្ញាក់ផ្អេីលនិងមានការជួយសង្គ្រោះពីសំណាក់ប្រជាពលរដ្ឋរួមនិងអាជ្ញាធរផងនោះ​ស្ត្រីមានវិបត្តិផ្លូវចិត្តខាងលេី​ត្រូវបានអាជ្ញាធរសាកសួរនាំ​និងដឹកយកមកកាន់ប៉ុស្តិ៍នគរបាលជ័យជំនះ​ដេីម្បីសាកសួររកសាច់ញាតិ​និងបញ្ហាដែលបណ្តាលអោយគាត់មកបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនបែបនេះ​ ។ចង់ជ្រាបកាន់តែច្បាស់សូ​មទស្សនាវីដេអូ​សម្ភាសន៍​របស់លោក​ សុវណ្ណ​ រឹទ្ធី​ ខាងក្រោមនេះ៖





%d bloggers like this: