តើអាចទេត្រឹមម្នាក់មួយស៊ែរ! របាំរបស់ខ្មែរយើងដ៏កម្រមួយបានទៅដល់ទី្វបអឺរ៉ុប ក្រោយវត្តមានដំបូងតាំងពីជាង១០០ឆ្នាំមុន…

ជាង​១០០​ឆ្នាំ​មក​ហើយដែល​របាំ​ព្រះរាជ​ទ្រព្យ​ បាន​ដង្ហែ​ហ្លួង​ព្រះ​ស៊ី​សុវត្ថិ​ទៅ​ដល់​ទឹកដី​ប្រទេស​បារាំង​ ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩០៦​។ជា​ថ្មី​ម្ដង​ទៀតនិង​ជាលើកទី១នៅឆ្នាំ២០១៨នេះ ការ​សម្ដែង​បែប​មុខ​ស​ឬ​បែប​នាដកា​សម័យ​ហ្លួង​ ព្រះស៊ីសុវត្ថិ​ នេះ​បាន​មក​ដល់ និង​សម្ដែង​នៅ​ក្នុង​ទឹក​ដី​ទ្វីប​អឺរ៉ុប គឺ​ក្នុងទីក្រុង​ប៉ារីសប្រទេស​បារាំង។​

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក ដែល​គេ​ស្គាល់​ថា​ជា​របស់​នាដកាឬ​ហៅថាអ្នក​របាំឈ្មោះ ពុំ ធារ៉ា​ចិន្តា បាន​បញ្ញាក់​ថាក្រុម​របាំ​ព្រះរាជទ្រព្យ​ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ក៏បាន​ចូលរួម​សម្ដែង​២លើក​រួច​មក​ហើយ​ នៅ​ប្រទេស​ស្វីស​កាលពីថ្ងៃទី៧-៨ខែ​ឧសភា ឆ្នាំ២០១៨កន្លងទៅ។

សូម​បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​របាំ​ព្រះរាជទ្រព្យ​ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ធ្លាប់​បាន​មក​សម្ដែង​នៅ​ប្រទេស​បារាំង​ជា​ច្រើន​ដង​ ប៉ុន្តែ​ការ​សម្ដែង​បែបមុខ​ស ឬ​បែប​នាដកា​ សម័យ​ហ្លួង​ព្រះស៊ីសុវត្ថិ​នេះ​គឺជាលើកទី១។ របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ មាន​ចំនួន ៨២របាំរបាំ​ដែល​រស់​ឡើង​វិញ​ មាន​ចំនួន៥៤របាំ និង​នៅ​បាត់​បង់​ចំនួន២៨របាំ។ រីឯ​របាំ​រឿង​មាន​ចំនួន៣៥រឿង ហើយរបាំរឿងដែលរស់ឡើងវិញមានចំនួន២១ រឿង​និង​នៅ​បាត់បង់ចំនួន១៤រឿង។

ការ​បង្ហាញ​វត្តមាន​របាំ​ព្រះរាជ​ទ្រព្យ​របស់​ខ្មែរ​នា​ពេល​នេះ គឺជា​ការ​បន្សាប​ទៅ​វិញ​នូវ​មតិ​រិះគន់​មួយ​ចំនួន​ថា កម្ពុជា​មិន​បាន​យកចិត្តទុកដាក់​ជំរុញ​ការ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ក្រៅប្រទេសក្នុង​ពេល​ដែល​ប្រទេស​ថៃ​បាន​នាំ​យក​របាំ​បុរាណ​យក​ទៅ​បង្ហាញ​នៅ​ទ្វីបអឺរ៉ុប​កាលពី​ពេលថ្មី​ៗ​កន្លង​មក ៕ ប្រភព៖ pressnews

%d bloggers like this: