តោះស្វែងយល់!!! កាយវិការ របស់អ្នកអាចបញ្ជាក់ពីស្ថានភាពរបស់អ្នកបាន…

មនុស្សភាគច្រើនតែងតែនិយាយថា ចិត្តមនុស្សម្នាក់ៗ ពិតជាពិបាកស្មានដឹងខ្លាំងណាស់ ប៉ុន្តែពេលនេះ ខ្មែរផាតនឹងផ្លាស់ប្ដូរការគិតទាំងនេះ តាមរយៈការពិតពីចិត្តមនុស្សមួយចំនួនដូចខាងក្រោម ៖

១/.ប្រសិនបើមនុស្សម្នាក់គេងច្រើន នោះជាសញ្ញាបញ្ជាក់ថា គេកំពុងកើតទុក្ខ។

២/.បើអ្នកសប្បាយចិត្តកាន់តែច្រើន នោះតម្រូវការនៃដំណេកក៏កាន់តែតិច ជារៀងរាល់ថ្ងៃ។ ការកើតទុក្ខធ្វើឲ្យយើងមានតម្រូវការដំណេកកាន់តែច្រើន។

៣/.ប្រសិនបើមនុស្សស្រី និយាយប្រាប់អ្នកអំពីបញ្ហារបស់គេ ពួកគេមិនមែនសុទ្ធតែចង់ស្វែងរកដំណោះស្រាយនោះទេ គឺគ្រាន់តែចង់ឲ្យអ្នកស្ដាប់ប៉ុណ្ណោះ។

៤/.ប្រសិនបើនរណាម្នាក់បែរជាខឹងសម្បាទៅលើរឿងតូចតាចនោះ វាមានន័យថាគេម្នាក់នោះត្រូវការក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួន។

៥/.កំហឹងគឺជារឿងធម្មជាតិរបស់មនុស្ស ដើម្បីបិទបាំងការឈឺចាប់។ ដូច្នេះ នៅពេលដែលមនុស្សម្នាក់និយាយថា “ខ្ញុំស្អប់អ្នក” វាអាចមានន័យថា “អ្នកធ្វើឲ្យខ្ញុំឈឺចាប់“។

%d bloggers like this: