សូមកុំអូសរំលងអី ! ជួយស៊ែរឲ្យគ្រួសារប្អូនស្រីបានដឹងផង ថៅកែហាងលក់មាស​ពេជ្រ ចង់ឧបត្ថម្ភថវិកា១លានរៀល ដល់គ្រួសារប្អូនស្រីដែលលិចទូកស្លាប់ម្សិលមិញដោយសារទឹកជំនន់ទឹកភ្លៀង…

នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ គេប្រទះឃើញថៅកែហាងលក់មាស​ពេជ្រ បានប្រកាសសួររកលេខទំនាក់ទំនងរបស់ ក្រុមគ្រួសារ សពក្មេងស្រីម្នាក់ ដែលបានស្លាប់ក្នុងករណីលិចទូកឆ្លងពីជំនន់ទឹកភ្លៀងនៅស្រុកលំផាត់។ ហើយម្ចាស់ហាងរូបនេះ បានបញ្ជាក់បន្ថែមទៀតថា​៖ “ខ្ញុំ​ចង់​ចូល​បុណ្យ​ដើម្បី​រំលែក​ទុក្ខ​សោក​ជាមួយ​គ្រួសារ​ប្អូន​ស្រី ១​លាន​រៀល តែ​​អត់​ដឹង​ថា​ទាក់​ទង​តាម​ណា​ទេ ព្រោះ​មិន​ស្គាល់​គេ​នៅ​រតនគិរី បើ​អ្នក​ស្គាល់​ជួយ​ប្រាប់​ផង។

ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត​ណាស់ ពេល​ឃើញ​ទិដ្ឋភាព​គេ​ស្រង់​សព​ប្អូន​ស្រី​ម្នាក់ ដែល​លង់​ទឹក​ស្លាប់​នៅ​ស្រុក​លំផាត់​ថ្ងៃ​នេះ។ ឃើញ​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង មាន​អារម្មណ៍​ថា​អាណិត​ក្មេងៗ មិន​ដឹង​គ្នា​ជ្រក​នៅ​ឯណា រៀន​នៅ​ឯណា។ ខ្ញុំ​មាន​គម្រោង​រៀប​ចំ​ជំនួយ​ទៅ​ជួយ​ពួក​គាត់​នៅ​ជុំ​ជ័យឧត្តម ស្រុក​លំផាត់ ​ខេត្ត​រតនគិរី​ឆាប់ៗ​នេះ។ សង្ឃឹម​ថា​បាន​សម្រាល​ការ​លំបាក​របស់​ពួក​គាត់​ខ្លះ។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា នៅវេលាម៉ោង ២ និង ៣៩នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកឆ្លងពីជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ពេលនេះ ត្រូវបានរកឃើញហើយ។ ជនរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរសិស្សនៅអនុវិទ្យាល័យលំផាត់។

សូមបញ្ជាក់ថាក្មេងស្រីរងគ្រោះ បានបាត់ខ្លួនជាមួយសំភារៈប្រើប្រាស់ ម៉ូតូឌ្រីមសង់១គ្រឿង និង ថវិកាចំនួន២លានរៀល ខណៈលិចទូកឆ្លង ដើម្បីទៅរកទីទួលសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ១១ និង ២០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី៕

%d bloggers like this: