ពិតជាចង្រៃណាស់ ! បុរសម្នាក់ខឹងសុំលុយម្តាយ 20$ មិនបាន ទិញសាំងដុតផ្ទះឆេះគ្មានសល់

កាលពីរយៈពេលប្រហែលជាមួយខែមុនមានករណីមួយដែលបុរសម្នាក់ខឹងឪពុកម្ដាយរបស់គាត់មិនដណ្ដឹងប្រពន្ធអោយ ក៍បានសម្រេចចិត្តដុតផ្ទះចោល។ ទង្វើនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកហួសចិត្ត ដោយអ្នកខ្លះក៍ជេរ ។-ល-។

ប៉ុន្តែថ្ងៃនេះមានករណីប្លែកមួយទៀតហើយដោយ បុរសម្នាក់ខឹងសុំលុយម្ដាយ ២០$មិនបានក៍ដុតផ្ទះចោល។ ករណីនេះបានកើតហេតុនៅថ្ងៃ 27/07/2019 កាលពីវេលាម៉ោង 14:00នាទី ដោយហេតុសុំលុយម្តាយ 20$ មិនបាន ទិញសាំងដុតផ្ទះខ្ទេច។ ហេតុការណ៍បានកើតឡើង នៅភូមិព្រៃក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

%d bloggers like this: