សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីលួចទូរស័ព្ទ

ខេត្តត្បូងឃ្មុំ:កាលពីថ្ងៃ២៧ ខែកក្ដដា ឆ្នាំ២០១៩វេលាម៉ោង​ ០៤និង៤៥នាទី មានករណីចោរកម្ម(លួចទូរសព្ទ័)មួយបានកើត ឡើងត្រង់ចំណុចភូមិជ្រួយ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ប្រព្រឹត្តដោយជន សង្ស័យឈ្មោះ សេង​ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ កោះចិន​ ឃុំព្រែកក្ដាម ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

បាន​ធ្វើ​សកម្មភាព​ដើរចូលទៅក្នុងឃ្លាំងលក់គ្រឿង បន្លាស់រថយន្តហើយលួចយកទូរសព្ទមួយគ្រឿងម៉ាក iPhone​6plus ពណ៍ ស​របស់ជនរងគ្រោះឈ្មោះ ស្រ៊ុន វុទ្ធី ភេទប្រុសអាយុ២២ឆ្នាំ នៅ​ភូមិកើតហេតុខាងលើ ហើយរត់គេចខ្លួនបន្ទាប់មកជនរងគ្រោះរត់ដេញតាមពីក្រោយរហូតមកដល់ចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ច​យើងសហការជាមួយជនរងគ្រោះឃាត់ខ្លួនជនសង្ស័យរួមទាំងវុត្ថុតាង បញ្ជូនមកអធិការ ដ្ឋាននគរបាលក្រុងសួង ចាត់ការតាមនិតិវិធី។

%d bloggers like this: